រដ្ឋបាលខេត្តត្បូងឃ្មុំ ចេញសេចក្តីជូនដំណឹងស្តីពី ការបើកដំណើរការផ្សារគំរូព្រំដែនកម្ពុជា-វៀតណាម(ផ្សារដារ) ចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ : រដ្ឋបាលខេត្តត្បូងឃ្មុំ ចេញសេចក្តីជូនដំណឹងស្តីពី ការបើកដំណើរការផ្សារគំរូព្រំដែនកម្ពុជា-វៀតណាម(ផ្សារដារ) ចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ។ នេះបើយោងតាមលិខិតជូនដំណឹង ដែលអង្គភាព”នគរដ្រេហ្គន”ទទួលបាន នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។
រដ្ឋបាលខេត្តត្បូងឃ្មុំ មានកិត្តិយសសូមជូនដំណឹងដល់ លោកឧកញ៉ លោក លោកស្រី អ្នកនាង កញ្ញា អាជីវករ សេវាករ ពាណិជ្ជករ ផលិតករ និងសាធារណជនទាំងអស់ ជ្រាបថា រដ្ឋបាលខេត្តនឹងបើកដំណើរការផ្សារគំរូព្រំដែនកម្ពុជា-វៀតណាម(ផ្សារដារ) ចាប់ពីថ្ងៃអង្គារ ១២កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅ។

ទន្ទឹមនឹងនេះ រដ្ឋបាលខេត្ត សូមជម្រាបដល់ លោកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញ អាជីវករ សេវាករ ពាណិជ្ជករ ផលិតករ និងសាធារណជនទាំងអស់ ដែលមានបំណងចង់ចូលប្រកបអាជីវកម្មក្នុងផ្សារ អាចបន្តដាក់ពាក្យស្នើសុំមកលេខាធិការដ្ឋាន គ្រប់គ្រងផ្សារ នៅមន្ទីរពាណិជ្ជកម្មខេត្ត ដែលមានអាស័យដ្ឋាន ភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (ក្នុងបរិវេណរដ្ឋបាលខេត្តត្បូងឃ្មុំ) ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ Tel Telegram: ០៩២ ៥៤៨ ៣២៨/ ០៨៨ ៧៤៧៤ ២៥៦ ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូម លោកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញ អាជីវករ សេវាករ ពាណិជ្ជករ ផលិតករ និងសាធារណជនទាំងអស់ ជ្រាប ជាពត៌មាន និងធ្វើការទាក់ទងមកលេខាធិការដ្ឋានគ្រប់គ្រងផ្សារ នៅរៀងរាល់ម៉ោងធ្វើការ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print