រដ្ឋបាលខេត្តព្រះសីហនុ ត្រៀមចុះបញ្ឈប់ទីតាំងរោងម៉ាស៊ីន រោងសន្និធិ និងរោងសិប្បកម្មកែច្នៃឈើគ្មានច្បាប់អនុញ្ញាតនៅក្នុង និងក្បែរតំបន់ការ ពារធម្មជាតិក្នុងក្រុង ស្រុកទាំង៣ ក្នុងខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ : រសៀលថ្ងៃពុធ ៦កើត ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២១ លោក គង់ វិតាណ: និងលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិភាក្សា ពិនិត្យ និងត្រៀមចុះបញ្ឈប់ទីតាំងរោងម៉ាស៊ីន រោងសន្និធិ និងរោងសិប្បកម្មកែច្នៃឈើគ្មានច្បាប់អនុញ្ញាតនៅក្នុង និងក្បែរតំបន់ការពារធម្មជាតិក្នុងក្រុង ស្រុកទាំង៣ នៃខេត្តព្រះសីហនុ ។

ក្រោយពីស្តាប់របាយការណ៍របស់មន្ទីរបរិស្ថាន និងខណ្ឌរដ្ឋបាលព្រៃឈើដែលជាមន្ត្រីជំនាញរួចមក សហប្រធានអង្គប្រជុំបានសម្រេចឱ្យបង្កើតគណៈកម្មការមានសមាសភាពចូលរួមមានដូចជា៖ មន្ទីរបរិស្ថាន ខណ្ឌរដ្ឋបាលព្រៃឈើ និងអាជ្ញាធរក្រុង ស្រុកទាំង៣ ដឹកនាំដោយនាយកទីចាត់ការអន្តរវិស័យ ដើម្បីចុះពិនិត្យរោងម៉ាស៊ីន រោងសន្និធិ និងរោងសិប្បកម្មកែច្នៃឈើគ្មានច្បាប់អនុញ្ញាតនៅក្នុង និងក្បែរតំបន់ការពារធម្មជាតិក្នុងក្រុង ស្រុកទាំង៣ ដែលកំពុងអនុវត្តដោយខុសច្បាប់ និងត្រូវបិទបញ្ចប់ទីតាំងនោះតែម្តង ដើម្បីគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិឱ្យនៅគង់វង្ស និងមាននិរន្តរភាពសម្រាប់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print