ភ្នំពេញ : សេចក្តីជូនដំណឹង រៀបចំសន្និសីទសារព័ត៌មាន ស្តីពី “វិធីសាស្ដ្រថ្មីសម្រាប់គណនាអត្រាភាពក្រីក្រនៅកម្ពុជា និងអត្រាភាពក្រីក្រឆ្នាំ២០២០” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ១៣កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង៩:៣០នាទីព្រឹក នៅទីស្តីការគណៈរដ្ឋមន្រ្តី សាលសេរីភាព ជាន់ផ្ទាល់ដី។
នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមជម្រាបជូនសាធារណជន ក៏ដូចជាបណ្ដាញសារព័ត៌មាន គ្រប់និន្នាការទាំងអស់ជ្រាបថា៖
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពី “វិធីសាស្ត្រថ្មីសម្រាប់គណនា អត្រាភាពក្រីក្រនៅកម្ពុជា និងអត្រាភាពក្រីក្រឆ្នាំ២០២០” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ១៣កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង៩:៣០នាទីព្រឹក នៅទីស្តីការ គណៈរដ្ឋមន្ត្រី សាលសេរីភាព ជាន់ផ្ទាល់ដី។
សន្និសីទនេះ មានគោលបំណងពន្យល់ផ្សព្វផ្សាយដល់សាធារណជន អំពីចំណុចគន្លឹះសំខាន់ៗ មូលហេតុ និងការកំណត់បន្ទាត់ភាពក្រីក្រតាមវិធីសាស្ត្រថ្មី និងផលប៉ះពាល់ដោយសារការរីករាលដាលនៃជំងឺ កូវីដ-១៩ ដល់សេដ្ឋកិច្ច និងភាពក្រីក្រនៅកម្ពុជា។
សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញអ្នកសារព័ត៌មានគ្រប់និន្នាកា អង្គការក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិល ចូលរួមទទួលយកព័ត៌មាន សម្រាប់ប្រើប្រាស់ជាប្រយោជន៍ដល់សាធារណជន។
វាគ្មិនកិត្តិយសដែលនឹងអញ្ជើញចូលរួម៖ លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងផែនការ។
ព័ត៌មានបន្ថែម សូមទំនាក់ទំនង ៖ ០៩២ ៨៧២ ៣៣៥/ ០១០ ២៥៨ ៩៦៧៕
ដោយ, សុខ ខេមរា