ខេត្តតាកែវ ៖ ជនសង្ស័យចំនួន៣នាក់កម្លាំងកងរាជអាវុធហត្ថស្រុកបាទីធ្វើការឃាត់ខ្លួនពាក់ព័ន្ធទៅនឹងករណីជួញដូរគ្រឿងញៀនជាងកន្លះគីឡូ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៤និង០០នាទីថ្ងៃទី១០ ខែវិច្ឆការឆ្នាំ២០២១ ស្ថិតនៅចំណុចភូមិម្កាក់ ឃុំចំបុី ស្រុកបាទី ខេត្តតាកែវ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនទាំងបីនាក់ខាងលើ
១/ឈ្មោះ ខុនហ្វីឡុង ភេទ ប្រុសអាយុ២១ឆ្នាំរស់នៅភូមិម្កាក់ឃុំចំបុីស្រុកបាទី
២/ឈ្មោះ ប៉ាក់ពេញ ភេទប្រុសអាយុ៣៨ឆ្នាំរស់នៅភូមិបឹងលាចឃុំចំបក់ បាទី និង
ទី៣/ឈ្មោះម៉េង អាស្នាភេទប្រុសអាយុ៣១ឆ្នាំរស់នៅភូមិម្កាក់ ឃុំចំបុី ស្រុកបាទី តាកែវ។
ក្រោយពីឃាត់ខ្លួនចាប់យកវត្ថុតាង
រួមមាន
-ម្ស៉ៅក្រាមសរថ្លាសង្ស័យសារធាតុញៀនចំនួន១០កញ្ចប់ ទម្ងន់ ៥៩.២៧ក្រាម(ថ្លឹងទាំងសំបក)
-ជញ្ជីងសំរាប់ថ្លឹងថ្នាំញៀនចំនួន០១គ្រឿង
-ម៉ូតូចំនួន៣គ្រឿង
១/ម៉ាក វ៉េវ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1CG1255
ទី២/ ម៉ាកវ៉េវពណ៌សរគ្មានស្លាកលេខ
ទី៣/ម៉ូតូគុបម៉ូលកែឆ្នៃ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់
និងអត់តបតាមត្រូវបានកម្លាំងជំនាញអាវុធហត្ថស្រុកបាទីបញ្ជូនទៅជំនាញការិយាល័យអាវុធហត្ថខេត្តដើម្បីចាត់ការបន្តរតាមនីតិវិធី៕
ដោយ៖ ស សម