ខេត្តស្ទឹងត្រែង៖ នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចភូមិមានជ័យ ឃុំរលួសមានជ័យ ស្រុកសំបូរ ខេត្តក្រចេះ។ ពលរដ្ឋក្រីក្រទីទាល់ជួបការលំបាកចំនួន២០គ្រួសារ បានទទួលអំណោយដ៍ថ្លៃថ្លារបស់ឯកឧត្តមហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកស្រី តាមរយ:លោកសូរ រតនៈ ប្រធានប្រតិបត្តិ ក្រុមយុវជនការពារសន្តិភាពនិងក្រុមការងារ និងលោកហេង ថែវ ប្រធានសាខាស្នាក់ការកណ្តាលក្រុមយុវជនការពារសន្តិភាព ប្រចាំខេត្តក្រចេះរួមនិងក្រុមការងារ។
លោកសូរ រតនៈ ប្រធានប្រតិបត្តិក្រុមយុវជន ការពារសន្តិភាព បានមានប្រសាសន៍សួរសុខទុក្ខ និងពាំនាំពាក្យពេជ្រជាច្រើនរបស់លោក ហ៊ុន ម៉ាណែត និងលោកស្រី នូវការនឹក នៅឆ្ងាយពិតក៍ដូចនៅជិតបងប្អូន ជានិច្ចជាកាល។ ជាពិសេសគឺសម្តេចតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃសយើង និងសម្តេចគតិព្រឹត្តិបណ្ឌិតប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជានៃយើង ទីណាបងប្អូនប្រជាពលរដ្ឋមានទុក ទីនោះមានវត្តមានសម្តេចទាំងទ្វេរ។
ហើយលោកប្រធានសូរ រតនៈ ក៏បានដាស់តឿនគ្រើនរំមលឹកដល់បងប្អូនពូមី អ៊ំយាយតា ហើយក៏កំភ្លេចដែរ នូវគុណនូការ: របស់សម្តេចដែលជួយរំដោះ ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងរស់រានរហូតមកដល់សព្វថ្ងៃនេះ មានសម្តេចគឺមានអ្វីៗគ្រប់យ៉ាង។ តាមរយ:ក្រុមយុវជការពារសន្តិភាព ដែលបាននាំអំណោយមកចែកជូនដល់ ក្រុមគ្រួសារទីទាល់ក្រចំនួន២០គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ១បេ២៥គីឡូគ្រាម មី១កេះ ទឹកត្រី១យួ ទឹកសុីអុីវ១យួ។ គួររំលឹកថា:ក្នុងនោះក៏មានអំណោយសប្បុរសជន ស្មាក់ចិត្តក្រុមយុវជនការពារសន្តិភាព យើងមួយចំនួនផងដែរ
ដែលតែងតែ ចូលរួមចំណែកជួយសង្គមជាតិ ទោះបីថវិការនោះតិចតួចក្តី នេះជាទឹកបរិសុទ្ធរបស់ពួកគាត់៕
ដោយ:មាស សុផាត