កុមារអាយុ១៨ខែម្នាក់ត្រូវខ្សែភ្លើងឆក់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តតាកែវ ៖ កុមារអាយុ១៨ខែម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មក្នុងឧបទ្ទវហេតុខ្សែភ្លើងឆក់។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៩ និង០០នាទីយប់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅភូមិព្រៃខ្លាខាងជើង ឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ ។ សមត្ថកិច្ចបានឱ្យដឹងថា កុមារជាជនរងគ្រោះឈ្មោះ សោម ឧត្តមសារី ភេទប្រុស អាយុ១៨ខែ មានទីលំនៅកន្លែងកើតហេតុខាងលើ។
សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងទៀតថាមូលហេតុដែលបណ្ដាលឱ្យកុមាររងគ្រោះខាងលើគឺបណ្ដាលមកពីជ្រុះខ្សែភ្លើងពីលើផ្ទះហើយធ្លាក់ចំអំពូលធ្វើឱ្យបែក ខណៈនោះកុមារជាជនរងគ្រោះក៏បានទាញចំខ្សែដាច់បណ្តាលឱ្យឆក់ស្លាប់តែម្តង ។
ករណីខាងលើនេះសមត្ថកិច្ចបានត្រួតពិនិត្យសាកសពរួចឃើញថាកុមារារងគ្រោះពិតជាត្រូវខ្សែឆ្លើងឆក់ប្រាដកមែន រួចក៏បានប្រគល់សពឱ្យឪពុកម្តាយធ្វើបុណ្យតាមប្រពៃណីទំនៀមទម្លាប់និងសាសនា ៕

...

ដោយ ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print