នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យពីរករណីពីបទវាយប្លន់យកម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនជនសង្ស័យពីរករណីពីបទលួចមានស្ថានទម្ងន់ទោស(ប្រើដៃវាយជនរងគ្រោះដណ្តើមយកម៉ូតូ) កាលពីថ្ងៃទី០៨ខែវិច្ឆិកា​ ឆ្នាំ២០២១ វេលាម៉ោង០១និង០០នាទី​ នៅចំណុចផ្លូវរថភ្លើង ក្រុមទី១ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ។
លោកវរសេនីយ៍ឯកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថាជនរងគ្រោះឈ្មោះ ជាតិ តុល ភេទប្រុស​ អាយុ៤១ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ចំណែកជនសង្ស័យទី១-ឈ្មោះ ចាន់ ទូច ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ​ ស្នាក់នៅបន្ទប់ជួល តាមផ្លូវរថភ្លើង ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន) អវិជ្ជមានកូវីដ-១៩។
២-ជនសង្ស័យឈ្មោះ អ៊ុយ ធីរ៉ា ភេទប្រុសអាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបន្ទប់ជួល ផ្លូវរថភ្លើង ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន)​ អវិជ្ជមានកូវីដ-១៩។

លោកវរសេនីយ៍ឯកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងទៀតថា នៅថ្ងៃកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឃ្លីកពណ៌ខ្មៅស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខភ្នំពេញ1IO-4821 មករកស្រីនិងបានសួរនាំពីតម្លៃ។ តែភ្លាមៗនោះក៏មានជនសង្ស័យមួយក្រុមមានគ្នា០៥នាក់ស្រី០២នាក់បានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះដណ្តើមយកម៉ូតូបានសម្រេច រួចជិះរត់គេចខ្លួនបាត់អស់។ បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ទួលសង្កែទី១។ ក្រោយទទួលបណ្តឹងកម្លាំងជំនាញខណ្ឌនិងប៉ុសិ៍្តក៏ធ្វើការស្រាវជ្រាវហើយឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់នៅថ្ងៃទី១០ ខែវិច្ឆិកាឆ្នាំ២០២១ វេលាម៉ោង៥ល្ងាចនៅចំណុចផ្លូវរថភ្លើងក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែទី១។
សម្ភារបាត់បង់រួមមានម៉ូតូ០១គ្រឿងម៉ាកហុងដាឃ្លីកពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ពាក់ស្លាកលេខភ្នំពេញ1IO-4821 ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីស្វែងរកបក្ខពួក និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្ត
តាមនីតិវិធី ៕

...

ដោយ៖  ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print