ខេត្តព្រះសីហនុ៖ បេីយោងតាមប្រភពព័ត៍មានពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួន នៅរសៀលថ្ងៃព្រហស្បតិ៍ទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា៖ កាលពីថ្មីៗនេះ មានគណនី Tik Tok ឈ្មោះ @m98169 បានសរសេររៀបរាប់ថា “ប្រជាជនខ្មែរអេីយ បំភ្លេចអ្វីៗទាំងអស់ដែលជនជាតិចិនបានផ្តល់ឲ្យអ្នក ហេីយផ្លាស់ប្តូរវិធីសាស្ត្ររបស់ពួកគេជារៀងរាល់ថ្ងៃដេីម្បីសុំលុយពីជនជាតិចិន“ ។
បន្ថែមពីនេះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមធ្វើការបំភ្លឺ និងច្រានចោល ចំពោះគណនី Tik Tok ឈ្មោះ @m98169 បានសរសេរពត៌មានខាងលើមិនពិត សកម្មភាពខាងលើនេះជាការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ចំពោះយានយន្តដែលល្មេីសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ក្នុងនោះទោចក្រយានយន្ត អនុវត្ត ៧ចំណុច និង រថយន្តធុនស្រាល រថយន្តធុនធ្ងន់ អនុវត្ត ៩ចំណុច៕ដោយ៖សហការី
សូមសាធារណៈជនជ្រាបជាព័ត៍មាន!