នៅថ្ងៃទី១១ខែវិច្ឆិកា រដ្ឋាភិបាលទីក្រុងប៉េកាំងប្រទេសចិន បានស្នើឲ្យបិទទ្វារតំបន់មួយចំនួន ក្នុងនោះមានមជ្ឈមណ្ឌលពាណិជ្ជកម្មធំបំផុត និងតំបន់ប្រជុំជនដើម្បីទប់ស្កាត់ការឆ្លងកូវីដ ១៩ ។ សកម្មភាពខាងលើកើតឡើងក្រោយពេលមានករណីឆ្លងកូវីដ ១៩ នៅក្នុងរដ្ឋធានីប៉េកាំង។
រយៈពេលកន្លងមក ចិនទទួលបានជោគជ័យក្នុងការទប់ស្កាត់កូវីដ១៩ ដោយសារតែ ការបិទទ្វារបានរហ័ស និងធ្វើតេស្តជាទ្រង់ទ្រាយធំ។ សារព័ត៌មាន AFP បានផ្សាយថា មន្ត្រីសុខាភីបាលចិនបានប្រកាសថាបានរកឃើញករណីឆ្លងកូវីដ១៩ ចំនួន៦នាក់នៅក្នុងទីក្រុងប៉េកាំង ហើយអ្នកឆ្លងគឺជាអ្នកធ្វើចត្តាឡីស័ក ក្រោយមកពីតំបន់មានកូវីដ១៩ ។ ជាមួយគ្នានោះដែរតំបន់ប្រជុំជន ៤កន្លែង ក្នុងទីក្រុងប៉េកាំង ក្នុងនោះមានសាលាបឋមសិក្សាមួយកន្លែង បានបិទខ្ទប់នៅព្រឹកថ្ងៃទី ១១ខែវិច្ឆិកា ។
ដើម្បីទប់ស្កាត់ការឆ្លងយ៉ាងមានប្រសិទ្ធភាព ចិន បានបញ្ជូនអ្នកទេសចរ៩ពាន់នាក់ ដែលទៅទស្សនកិច្ចនៅវាលរហោស្ថាន Bobi ទៅធ្វើចត្តាឡីស័ក ដោយមានករណីឆ្លងកូវីដ១៩ នៅទីក្រុងក្បែរនោះ។
សកម្មភាពខាងលើក្នុងគោលដៅទប់ស្កាត់ការឆ្លងកូវីដ ១៩ ជាទ្រង់ទ្រាយធំនៅក្នុងប្រទេសចិនសាជាថ្មីបើទោះបីពលរដ្ឋចិនបានចាក់វ៉ាក់សាំងភាគច្រើនហើយក្តី៕ដោយ៖សាធី
រូបថត៖AP.