ថ្ងៃនេះវៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបជាង១លាននាក់ហើយ

ចែករំលែក៖

វៀតណាមជាប្រទេសដែលគ្រប់គ្រងការឆ្លងកូវីដបានយ៉ាងល្អបំផុតនាពេលកន្លងមក ដោយមានករណីឆ្លងទាបជាងគេទាំងអស់សម្រាប់ប្រទេសក្នុងតំបន់។ ប៉ុន្តែចាប់តាំងពីការផ្ទុះកូវីដ-១៩ ក្នុងសហគមន៍លើកទី៤ (ចាប់ពីថ្ងៃទី២៧ខែមេសាឆ្នាំ២០២១) មកទល់ពេលនេះវៀតណាមមានករណីឆ្លងកើនឡើងដល់ទៅជាង១លាននាក់ហើយ។
គិតត្រឹមយប់ថ្ងៃទី១១ ខែវិច្ឆិកា វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុប 1.000.897 នាក់ ឈរលំដាប់ទី៣៧ ក្នុងចំណោម ២២៣ប្រទេសនិងដែនដីនៅលើពិភពលោកដែលបានឆ្លងកូវីដ-១៩។
ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃ១១ខែវិច្ឆិកា បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ-១៩ ចំនួន ៨,១៦២ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើមាន១៧ករណីជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះបានរ៉ាប់រងចំនួន១,១៨៥ករណី។
ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះដែរ ក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ-១៩ ចំនួន៨៤នាក់បន្ថែមទៀតផងដែរ។ សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះវៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១,០០០,៨៩៧នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៨៤៥,៩៤៨នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ២២,៨៤៩នាក់។
គិតត្រឹមម៉ោង១៣ថ្ងៃទី១១ខែវិច្ឆិកា នៅទូទាំងប្រទេសវៀតណាមបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន ៩៦,៧លានដូសហើយ ដោយក្នុងមួយថ្ងៃបានចាក់វ៉ាក់សាំងជូនពលរដ្ឋដល់ទៅ ១,៦លានដូស ៕ ដោយសាធី


រូបថត៖TTXVN/Vietnam+.

រូបថត៖TTXVN-VNA.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print