មន្ត្រីនគរបាលម្នាក់​ត្រូវរថយន្តបែនដឹកខ្សាច់បុកស្លាប់នៅផ្លូវ៦០ម៉ែត្រ​

ចែករំលែក៖

​ ភ្នំពេញ ៖​ រថយន្តបែនដឹកខ្សាច់មួយគ្រឿងបានបុកម៉ូតូវីណូទៅបោកផ្ទប់នឹងបង្គោលភ្លេីង​បណ្ដាលឱ្យមន្ត្រីនគរបាលម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង​កាលពីវេលាម៉ោង១០​និង២០នាទីយប់ថ្ងៃ ព្រហស្បតិ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២១​ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រត្រង់ចំណុចជិតផ្លូវចូលផ្សារក្រមួន​ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ​ ។
​ សពជនរងគ្រោះមានឈ្មោះ​ ស្រេង សំណាង​ ភេទប្រុស​ អាយុ៥១ឆ្នាំ មុខរបរជាមន្ត្រីនគរបាលមានឋានន្តរស័ក្ដិ អនុសេនីយ៍ឯក នាយរងផ្នែកថែរក្សា​ មានអាសយដ្ឋាន ភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល​ ។
​ បេីតាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តបែនដឹកខ្សាច់ពាក់ស្លាកលេខត្បូងឃ្មុំ3A-0858 បើកដោយបុរសម្នាក់ក្នុងទិសដៅពីត្បូងទៅជើងដោយល្បឿនលឿន​។ ខណៈរថយន្តនេះបើកមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកម៉ូតូវីណូ​ ពណ៌ស​លាយផ្កាឈូក​ ពាក់ស្លាកលេខភ្នំពេញ1S-6793 បើកដោយមន្ត្រីនគរបាលម្នាក់ស្របទិសគ្នាពេញទំហឹងទៅបោកផ្ទប់នឹងបង្គោលភ្លើងបណ្ដាលឱ្យជនរងគ្រោះស្លាប់ភ្លាមៗ​។ ចំណែករថយន្តបង្កព្យាយាមបើករត់ប្រមាណជាងមួយរយម៉ែត្រក៏ឈប់រថយន្តហើយរត់ចូលក្នុងព្រៃបាត់។
​ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ​ និងបានទាក់ទងបន្តទៅសមត្ថកិច្ចជំនាញចរាចរណ៍​នៃស្នងការដ្ឋានរាជធានីភ្នំពេញមកធ្វេីការវាស់វែងយករថយន្តបង្កនិងម៉ូតូរងគ្រោះទៅរក្សាទុករង់ចាំដោះស្រាយតាមក្រោយ​ ។ ដោយឡែកសពជនរងគ្រោះត្រូវរថយន្តសាមុយដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លារង់ចាំសាច់ញាតិមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី​ ៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print