ចាស់ជរា ជនពិការ កុមារកំព្រា អ្នកផ្ទុកមេរោគអេដស៍ ស្ត្រីមេម៉ាយកូនច្រើន អ្នកមានជំងឺប្រចាំកាយ និងក្រីក្រ ចំនួន ៦០ គ្រួសារ មកពីទាំង ៩ ឃុំ ក្នុងស្រុកស្វាយទាប ទទួលអំណោយពីកាកបាទក្រហម

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកស្រី ដួង វណ្ណា ប្រធានកិត្តិយសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង រួមដំណើរដោយ លោកស្រី លោក លោកស្រី អនុប្រធានកិត្តិយសសាខា គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាស្រុក នៅព្រឹកថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២១ បានបន្តចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនជនងាយរងគ្រោះមាន៖ ចាស់ជរា ជនពិការ កុមារកំព្រា អ្នកផ្ទុកមេរោគអេដស៍ ស្ត្រីមេម៉ាយកូនច្រើន អ្នកមានជំងឺប្រចាំកាយ និងក្រីក្រ ចំនួន ៦០ គ្រួសារ មកពីទាំង ៩ ឃុំ ក្នុងស្រុកស្វាយទាប ដែលកំពុងជួបបញ្ហាខ្វះខាតផ្នែកជីវភាពក្នុងបរិបទជំងឺកូវីដ-១៩ ដែលប្រព្រឹត្តទៅបរិវេណ ទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្វាយទាប។

លោកស្រីប្រធានកិត្តិយសសាខាបានពាំនាំនូវបណ្តាំសួរសុខទុក្ខ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងមានប្រសាសន៍សំណេះសំណាលផ្តាំផ្ញើ សូមបងប្អូនយកចិត្តទុកដាក់អំពីការ ការថែទាំសុខភាពរស់នៅប្រកបដោយអនាម័យ ជាពិសេសការអនុវត្តិវិធានការ ការពារជំងឺកូវីដ-១៩ ៣ ការពារ ៣ កុំ និង ២ ចូលរួម និង ខិតខំបន្ថែមក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃតាមរយៈការដាំដំណាំ ចិញ្ចឹមសត្វ និងប្រមូលផលស្រូវដើម្បីលើកស្ទួយជីវភាពគ្រួសារ ។

អំណោយសាខាបានចែកជូនគ្រួសារងាយរងគ្រោះចំនួន ៦០ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន៖ អង្ករ ៣០ គក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលជ័របត់ ១ ឃីត ១ កញ្ចប់ (ភួយ មុង សារុង ក្រមា ) ម៉ាស ៣ បន្ទះ និងថវិកាធ្វើដំណើរ ៥០,០០០ រៀល៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print