Breaking News, សម្តេចតេជោ ហ៊ុន សែន បានប្រកាស អនុញ្ញាតឱ្យប្រជាពលរដ្ឋរៀបអាពាហ៍ពិពាហ៍ បានពី ៥០០នាក់ ទៅ៧០០នាក់ ឬក៏ ១០០០នាក់

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាស អនុញ្ញាតឱ្យប្រជាពលរដ្ឋរៀបអាពាហ៍ពិពាហ៍ បានពី ៥០០នាក់ ទៅ៧០០នាក់ ឬក៏ ១០០០នាក់ ប៉ុន្តែត្រូវតែធានាចាំបាច់នូវការរក្សាគម្លាតទៅតាមតុ ដែលត្រូវបានរៀបចំតាមទីតាំង ។ សម្តេចមានប្រសាសន៍បែបនេះតាមរយះសារសំឡេងសម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២១។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ទីកនែ្លងធ្វើពិធីទៀតសោត គ្នាតិច ឬច្រើន អាស្រ័យលើការរក្សាគម្លាត ដែលអាចធ្វើទៅបានទៅតាមវិធានការសុខាភិបាល ។
សូមបញ្ជាក់ថា, រហូតដល់ ថ្ងៃទី ១២ ខែ វិច្ឆិកា​​​ ឆ្នាំ២០២១​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៦៣នាក់​ (ឆ្លងសហគមន៌​:​ ​​៥៥ និង​ នាំចូល:​ ៨) និងមានជាសះស្បេីយ​ ៦៧នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ១១៩៤២១នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីន​ ១១៥៧៩៧ នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ៦នាក់​ (ក្នុងនោះមិនបានចាក់វ៉ាក់សាំង​ ៤នាក់)​ សរុប​ស្លាប់ ២៨៥៦នាក់ ។ សូមបន្តអនុវត្តន៌​:​ ៣កុំ​ ៣ការពារ​ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ 2667942 ស្មេីនឹង​ 157030 ក្នុង១លាន នាក់​ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115។
ដោយឡែក កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០០,៥១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៨,៤១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៣,៥០% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ៧២,១៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន​នាក់​ មាន ៨៧,៧០%៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print