បើកឱ្យដំណើរការ អនុស្ថានីយជញ្ជីងអចល័ត ក្រាំងគាំ-ខេត្តកណ្តាល ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចគ.ម ២២+០៥០ ក្នុងភូមិក្រាំងគាំ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល

ចែករំលែក៖

ភ្នំពេញ, ក្រសួងសាធារណការនិងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹង ស្តីពី ការបើកឱ្យដំណើរការ អនុស្ថានីយជញ្ជីងអចល័ត ក្រាំងគាំ-ខេត្តកណ្តាល ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចគ.ម ២២+០៥០ ក្នុងភូមិក្រាំងគាំ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជូនដំណឹងដល់សាធារណជន ក៏ដូចជាសមាគមដឹកជញ្ជូនទំនិញផ្លូវគោក សមាគម ភ្នាក់ងារបញ្ចូនទំនិញកម្ពុជា ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ អ្នកបើកបររថយន្តធុនធ្ងន់ និង អ្នកពាក់ព័ន្ធទាំងអស់ ជ្រាបថា៖ ក្រសួង នឹងដាក់ឱ្យដំណើរការថ្លឹងសាកល្បង និងជាផ្លូវការ អនុស្ថានីយជញ្ជីងអចល័ត ក្រាំងគាំ-ខេត្តកណ្តាល ដូចខាងក្រោម៖
– ដំណើរការសាកល្បង ចាប់ពីថ្ងៃទី ១២-២១ ខែវិច្ឆិកា ឆ្នាំ២០២១
– ដំណើរការផ្លូវការ និងអនុវត្តតាមបទបញ្ញាត្តិច្បាប់ ចាប់ពីថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ។

អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាប និងចូលរួមសហការជាមួយមន្រ្តីមានសមត្ថកិច្ច នៅទីតាំងអនុស្ថានីយខាងលើ ដោយស្មារតីទទួលខុសត្រូវខ្ពស់ទាំងអស់គ្នា៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print