ថៃផ្អាកគម្រោងបើកទីតាំងកម្សាន្តនៅពេលយប់ ដោយខ្លាចឆ្លងកូវីដ-១៩ ជាថ្មី

ចែករំលែក៖

មជ្ឈមណ្ឌលគ្រប់គ្រងការឆ្លងកូវីដ-១៩ របស់រដ្ឋាភិបាលថៃ CCSA បានប្រកាសថា បានសម្រេចពន្យារពេលបើកទ្វារទីតាំងកម្សាន្តនៅពេលយប់នៅទូទាំងប្រទេសរហូតដល់ពាក់កណ្តាលខែមករាឆ្នាំ២០២២ ដោយបារម្ភខ្លាចឆ្លងកូវីដ-១៩ ជាថ្មី ។

អ្នកនាំពាក្យ CCSA លោក Taweesilp Visanuyothin បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំរបស់ CCSA ដឹកនាំដោយនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា បានសម្រេចពន្យារពេលបើកតៀមស្រា ហាងខារ៉ាអូខេ ក្លិប …រហូតដល់ពាក់កណ្តាលខែមរា។ កន្លងមក ទីតាំងកម្សាន្តនៅពេលយប់នឹងអនុញ្ញាតឱ្យបើកទ្វារនៅថ្ងៃទី១ខែធ្នូឆ្នាំ២០២១ តែពេលនេះត្រូវពន្យារពេលដល់ខែមករាឆ្នាំ២០២២។ នៅក្នុងកិច្ចប្រជុំបានសម្រេចឱ្យបើកទ្វារទីតាំងកម្សាន្តឡើងវិញនៅថ្ងៃទី ១៦ខែមករាឆ្នាំ២០២២។
ចាប់តាំងពីថៃបើកទ្វារឡើងវិញនៅថ្ងៃទី១ខែវិច្ឆិកា គ្រឿងស្រវឹងបានអនុញ្ញាតឱ្យលក់នៅក្នុងភោជនីយដ្ឋានក្នុងរាជធានីបាងកក និងនៅតាមបណ្តាខេត្ត ដូចជា Krabi ,Phangnga និង Phuket ។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលថៃបានសម្រេចបញ្ជូនខេត្តមួយចំនួនចេញពីបញ្ជីតំបន់ក្រហម មកជាតំបន់លឿងវិញ ។
នៅពេលនេះដែរ ថៃបានកំណត់គោលដៅចាក់វ៉ាក់សំាងឱ្យបាន ១០០លានដូសជូនពលរដ្ឋនៅចុងខែវិច្ឆិកា គឺមុនការគ្រោងទុកមួយខែ ។ បច្ចុប្បន្នថៃ បានចាក់វ៉ាក់សាំងជូនពលរដ្ឋបានជាង៨២លានដូសហើយ ក្នុងនោះមានជាង៤៤,៧ លាននាកចាក់ដូសទីមួយ និង ជាង ៣៥,៧ លាននាក់ចាក់ដូសទីពីរ៕ដោយសាធី

រូបថត៖THX/TTXVN.

...


រូបថត៖TTXVN-VNA.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print