ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃសុក្រទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមុិញ លោកឧត្តមសេនីយ៍ទោ លី សុខគួង តំណាង លោក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយករង និងជាប្រធាននាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា បានរៀបចំពិធីប្រកាសមុខតំណែងថ្មីជូន លោកវរសេនីយ៍ឯក សារ ច័ន្ទណាវុធ ជាប្រធានក្រុមផ្ដល់ទិដ្ឋាការប្រចាំប៉ុស្ដិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ និងច្រកទ្វារកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ។
សូមបញ្ជាក់ថា, ក្នុងពិធីនេះក៏មានការអញ្ជេីញចូលរួមពីលោក អនុប្រធាននាយកដ្ឋាន មន្ត្រីនគរបាលប៉ុស្តិ៍ច្រកទ្វារអាកាសដ្ឋាន និងកំពង់ផែអន្តរជាតិព្រសីហនុ និងដោយមានការចូលរួមពីស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត សរុប ៤៥រូប ផផងដែរ៕
...
ដោយ, សិលា