ខេត្តកំពង់ចាម ៖ លោក សោ សាវឿន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំព្រែកកក់ និងក្រុមការងារចុះជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ ដែលជួបការលំបាកចំនួន៣០គ្រួសារ ដោយបាននាំយកអំណោយលោកហ៊ុន ណេង អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកស្ទឹងត្រង់ ។
ពិធីនេះប្រព្រឹត្តទៅនៅព្រឹកថ្ងៃសៅរ៍ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ០៨:០០នាទីព្រឹក ក្នុងបរិវេណទីស្នាក់ការគណបក្សមូលដ្ឋានឃុំព្រែកកក់ ។
ប្រជាពលរដ្ឋទាំង៣០គ្រួសារក្នុងមួយគ្រួសារទទួលបានរួមមាន ៖
-អង្ករ២៥Kg
-មី០១កេស
-ម៉ាស់ ១ដុំ
-អាលកុល ១ដប
-ថវិកា១០០,០០០រៀល
-ជូនក្រុមការងារឃុំថវិការ ៣០០ ០០០រៀល ព្រមទាំងម៉ាសនិងអាកុលមួយចំនួនផងដែរ។
-ឧបត្ថម្ភភ្នាក់ងារសង្កេតការណ៍យុវជន(សសយក) ថវិការចំនួន ៣,០០០,០០០រៀល។ក្រុមការងារបានបន្តដំណើរទៅសួរសុខទុក្ខ និងនាំយកថវិកាចំនួន១,០០០,០០០រៀលជូនលោក អ៊ាត គឹមលាង មេឃុំដែលកំពុងសម្រាក់ព្យាបាលជំងឺនៅផ្ទះស្ថិតនៅភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
សូមបញ្ជាក់ថា ចំពោះការចំណាយថវិកាសរុបទាំងអស់ចំនួន១២,៥៥០,០០០រៀល៕
ដោយ៖ វណ្ណៈ