ផ្សែងពុលគ្របដណ្តប់ទីក្រុងញូវដេលី តុលាការកំពូលស្នើឲ្យបិទទីក្រុងពីរថ្ងៃ

ចែករំលែក៖

ផ្សែងពុលគ្របដណ្តប់ទីក្រុងញូវដេលីជាច្រើនថ្ងៃកន្លងមកហើយ ដែលពីមួយថ្ងៃទៅមួយថ្ងៃកម្រិតនៃជាតិពុលក្នុងបរិយាកាសបន្តកើនឡើងខ្ពស់គួរឱ្យបារម្ភ។ ដើម្បីធ្វើឱ្យស្ថានភាពកាន់តែល្អប្រសើរជាងមុន តុលាការកំពូលឥណ្ឌាបានស្នើឲ្យបិទរដ្ឋធានី២ថ្ងៃ ដើម្បីទប់ស្កាត់ការបញ្ចេញជាតិពុល និងជួយឱ្យបរិយាកាសល្អជាងមុន។

នៅថ្ងៃទី១៣ខែវិច្ឆិកា តុលាការកំពូលរបស់ប្រទេសឥណ្ឌា បានស្នើឱ្យរដ្ឋាភិបាលសហព័ន្ធ និងរដ្ឋបាលទីក្រុងញូវដេលី ពិចារណាបិទខ្ទប់ រដ្ឋធានីមួយនេះរយៈពេលពីរថ្ងៃ ដោយសារកម្រិតនៃការបំពុលបរិយាកាសកើនឡើងខ្ពស់បំផុត។ ការស្នើពីតុលាការឥណ្ឌាត្រូវបានធ្វើ ឡើងនៅក្នុងពេលបើកសវនាការ លើករណីបំពុលបរិយាកាសក្នុង រាជធានី។
តុលាការបានឱ្យដឹងថា ខ្យល់ពុលនៅទូទាំងទីក្រុង New Delhi ស្ថិតក្នុងកម្រិត «ធ្ងន់ធ្ងរ» ហើយនឹងបន្តកើនឡើងបន្ថែមទៀតក្នុងរយៈពេលពីរទៅបីថ្ងៃទៀត។ ហេតុដូច្នេះហើយទើបតុលាការស្នើឱ្យរដ្ឋាភិបាលសហព័ន្ធធ្វើការសម្រេចចិត្តជាបន្ទាន់ សម្រាប់ការកែលម្អគុណភាពខ្យល់។
តុលាការបានលើកឡើងទៀតថា យើងរាល់គ្នាសុទ្ធតែបានឃើញស្ថានភាពអាក្រក់ ព្រោះសូម្បីតែនៅក្នុងផ្ទះរបស់យើងក៏ដោយ ក៏យើងត្រូវពាក់ម៉ាស់ដែរ។ ក្នុងរយៈពេល១០ថ្ងៃកន្លងមកនេះ ផ្សែងអ័ព្ទពុលយ៉ាងធ្ងន់ធ្ងរបាននិងកំពុងគ្របដណ្តប់មកលើទីក្រុងទាំងមូលហើយ។
តុលាការកំពូលឥណ្ឌាបញ្ជាក់ថា សកម្មភាពកសិករតែមួយមុខមិន អាចត្រូវបានស្តីបន្ទោសចំពោះការ កើនឡើងនៃកម្រិតបំពុល ដោយសារតែការដុតសម្អាត វាលស្រែចម្ការរបស់ពួកគេតាមរដូវនោះទេ។ អាជ្ញាធរត្រូវដោះស្រាយដោយយោងលើមូលហេតុផ្សេង ទៀតដែលរួមមាន ការបំពុលដោយយានយន្ត ធូលី និងការបំពុលពីផ្នែក ឧស្សាហកម្មជាដើម។ តុលាការបានស្នើឱ្យរដ្ឋាភិបាលសហព័ន្ធ បើកកិច្ចប្រជុំបន្ទាន់មួយ ដោយមានការចូលរួមពីក្រុមអ្នកពាក់ព័ន្ធទាំងអស់ ហើយបើកសវនាការតាមដានឡើងវិញនៅថ្ងៃចន្ទសប្តាហ៍ក្រោយ៕ ដោយ៖សាធី

...

រូបថត៖TTXVN-VNA.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print