ការសម្រេចចិត្តចុងក្រោយរបស់កូនស្រីប្រធានាធិបតីហ្វីលីពីនពីការឈរឈ្មោះជាបេក្ខភាពអនុប្រធានាធិបតី

ចែករំលែក៖

ហ្វីលីពីនជាប្រទេសស្ថិតនៅក្នុងតំបន់អាស៊ាន មានពលរដ្ឋរស់នៅជាង ១១០លាននាក់ នឹងរៀបចំការបោះឆ្នោតនៅខែឧសភាឆ្នាំ២០២២ សម្រាប់ជ្រើសរើសតំណែងប្រធានាធិបតី អភិបាលរដ្ឋ និងមន្ត្រីក្នុងតំបន់នីមួយៗ។
នៅពេលនេះដែរមានបេក្ខភាពជាច្រើន ដែលលេចធ្លោសម្រាប់ការបោះឆ្នោតនោះ មានកីឡាករប្រដាល់សកលដ៏ល្បីល្បាញ ម៉ានី ប៉ាក់គីអាវ ។ ជាមួយគ្នានេះដែរ កូនស្រីរបស់ប្រធានាធិបតីឌុយទែរតេ គឺលោកស្រី Sara Duterte Carpio នៅថ្ងៃទី១៣ខែវិច្ឆិកានេះ ក៏បានប្រកាសឈរឈ្មោះជាបេក្ខភាពអនុប្រធានាធិបតីផងដែរ សម្រាប់ការបោះឆ្នោតសកល ឆ្នាំ២០២២ខាងមុខនេះ។
អ្នកនាំពាក្យរបស់លោកស្រី Sara Duterte-Carpio គឺលោកស្រី Christina Garcia Frasco បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកស្រី Sara Duterte-Carpio ដែលមានអាយុ៤៣ឆ្នាំ បានចូលរួមក្នុងការប្រកួតប្រជែងយកតំណែងជាអនុប្រធានាធិបតីហ្វីលីពីន តាមរយៈការជំនួស បន្ទាប់ពីបេក្ខជនដើមនៃគណបក្សនយោបាយរបស់លោកស្រី បានដកខ្លួនចេញ។
លោកស្រី សារ៉ា បានចុះឈ្មោះជាបេក្ខជនអនុប្រធានាធិបតី នៅក្រោមគណបក្ស Lakas-CMD ដែលមានលោក Ferdinand Marcos Jr. ជាកូនប្រុសរបស់អតីតប្រធានាធិបតីហ្វីលីពីន ហ្វែរឌីណង់ម៉ាកូស ដែលបានចុះឈ្មោះជាបេក្ខជនប្រធានាធិបតី។
ការសម្រេចចិត្តរបស់លោកស្រី សារ៉ា ក្នុងការស្វែងតំណែងជាអនុប្រធានាធិបតីនេះ គឺជាការភ្ញាក់ផ្អើលមួយ ខណៈដែលលោកស្រីបានទទួលការគាំទ្រនៅក្នុងការស្ទង់មតិអស់រយៈពេលពេញមួយឆ្នាំនេះ ជាបេក្ខជនប្រធានាធិបតី៕ដោយ៖សាធី


រូបថត៖Reuters.

...

រូបថត៖CNN.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print