លួចយកម៉ូតូរបស់ប្រជាពលរដ្ឋខណៈទុកនៅលើផ្លូវទៅមើលស្រែចំងាយ៣០០ម៉ែត្រ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ប្រជាកសិករម្នាក់បានយកម៉ូតូរបស់ខ្លួនមកទុកនៅចិញ្ចើមផ្លវត្រូវជន​មិន​ស្គាល់​មុខ​ដែល​គេ​សនថា មាន​គ្នា​០២​នាក់​ជិះយកទៅបាត់។
ជនរងគ្រោះបាននិយាយថាជនសង្ស័យបាន​ជិះ​ម៉ូតូ​តាម​ទៅ​លួច​យក​ម៉ូតូរបស់គាត់ដល់​មាត់​ស្រែ​ទាំង​ព្រឹក ខណៈ​ពេល​ជន​រង​គ្រោះ​ទុក​នៅ​ឆ្ងាយ​ពី​ផ្លូវ​បន្តិច រួច​ក៏​ដើរទៅ​មើល​ស្រែ ដែល​មាន​ចម្ងាយ​ប្រហែល​៣០០​ម៉ែត្រ​។
លោកស្រីអៀន មុំ ភេទ​ស្រី អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​ស្នឹង​កើត ឃុំ​ស្នឹង ស្រុក​បាណ​ន់ បាន​និយាយ​បន្តថា ម៉ូតូ​គាត់​អាច​ត្រូវ​ចោរលួច​នៅ​ចន្លោះ​ពី​ម៉ោង​៧​ទៅ​ម៉ោង​៧​និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​សំរោង ឃុំ​ស្នឹង ខណៈ​ពេល​ដែល​គាត់​ជិះ​ទៅ​ទុក​នៅ​ក្នុង​ដី​ឡូ​តិ៍​គេ​មួយ​កន្លែង នៅ​ចុង​ភូមិ រួច​គាត់​ដើរ​ចុះ​ទៅ​មើល​ស្រែ​នៅ​ខាងកើត​នោះ​ប្រហែល​៣០០​ម៉ែត្រ ហើយ​ម៉ូតូ​ដែល​ត្រូវ​ចោរលួច​នោះ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៩ ពាក់​ស្លាក បាត់ដំបង 1AE-5712​។

ជន​រង​គ្រោះ​ឈ្មោះ អឿ​ន មុំ បាន​និយាយ​បន្ត​ថា គាត់​បានដឹង​ថា ម៉ូតូ​បាន​បាត់​ពី​កន្លែង​ទុក នៅ​ពេល​ដែល​គាត់​ដើរ​ត្រឡប់​មក​ពី​មើល​ស្រែ​វិញ​នៅ​ម៉ោង​ជិត​៨​ព្រឹក​ ហើយ​គាត់​ក៏​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​តែ​ម្ដង​។

បន្ទាប់ពីទទួលបានពត៌មាន មន្ត្រី​មូលដ្ឋាន​ក៏​បាន​ចុះ​មក​កាន់​ចំណុច​កើតហេតុ ដើម្បី​ពិនិត្យ​ភ្លាម​ៗ​ផង​ដែរ​ ហើយ​នៅ​កន្លែង​កើតហេតុ គេ​ឃើញ​មាន​ស្លាកស្នាម​ម៉ូតូ​ជិះ​ចូល និង​ជិះ​ចេញ ប៉ុន្តែ​អ្វី​ដែល​ចម្លែក​នោះ គេ​ឃើញ​មាន​ស្នាម​ដាន​ម៉ូតូ​ធំ ដែល​គេ​សង្ស័យ​ថា ជា​ម៉ូតូ​ក្រុម​ជនសង្ស័យ​ដែល​ជិះ​ឌុ​ប​គ្នា​ចូល​ទៅ​ធ្វើ​សកម្មភាព​។ ដោយ​សកម្មភាពជនសង្ស័យ​ម្នាក់​អាច​អង្គុយ​ចាំ​លើ​ម៉ូតូ រីឯ​ម្នាក់​ទៀត​ចុះ​ដើរ​ចូល​ទៅ​ក្នុង​ដី​ឡូ​តិ៍ រួច​ធ្វើ​សកម្មភាព​កាច់​សោ​លួច​យក​ម៉ូតូ​នោះ រួច​ជិះ​ចេញ​ឡើង​លើ​ផ្លូវជាតិ​គេចខ្លួន​បាត់​តែ​ម្ដង​។

សមត្ថកិច្ចបានឲ្យដឹងថាជាមួយ​គ្នា​នោះ ម្ចាស់​ម៉ូតូ​ក៏​បាន​រំ​លឹ​ង​ផង​ដែរ​ថា ម៉ូតូ​របស់​គាត់​ធ្លាប់​ត្រូវ​លោក​ចោរ​កាច់​សោ​បំរុង​លួច​ម្ដង​មក​ហើយ​កាលពី​ខែ​មុន តែ​លួច​មិន​បាន ដោយសារ​ពេល​លោក​ចោរ​កាច់​សោ ហើយ​កូនសោ​ច្នៃ​នោះ ក៏​បាក់​មួយ​កំណាត់​ជាប់​ក្នុង​សោ​ម៉ូតូ ទើប​លោក​ចោរលួច​មិន​បាន​សម្រេច តែ​លោក​ចោរ​តាម​លួច​លើក​ទី​២ នេះ​បាន​សម្រេច​តែ​ម្ដង​។

សូមបញ្ជាក់ថាសមត្ថកិច្ច​មិន​ទាន់​អាច​ធ្វើការ​សន្និដ្ឋាន​ពីមុខ​សញ្ញា​ជនសង្ស័យ​នៅឡើយ​ទេ តែ​បាន​ប្រាប់​ថា ពេល​នេះ​កំពុងធ្វើការ​ស្រាវជ្រាវ​។
បើ​តាម​ការ​សន្និដ្ឋាន​គេ​សង្ស័យ​ក្រុម​ចោរ​តែង​តាមដាន​សកម្មភាព​របស់​ជន​រង​គ្រោះ នៅ​ពេល​ជិះ​ម៉ូតូ​ចេញ​-​ចូល​ផ្ទះ​។
ប៉ុន្តែនៅ​ព្រឹក​កើតហេតុ លោក​ចោរ​ក៏​អាច​ជិះ​តាម​ពីក្រោយ​ជន​រង​គ្រោះ​ដែរ ទើប​ពេល​ជន​រង​គ្រោះ​ទុក​ម៉ូតូ​ដើរ​ចេញ​ភ្លាម លោក​ចោរ​ក៏​លួច​យក​ភ្លែត​តែ​ម្តង​។

អំពើ​ចោរកម្ម​ខាងលើ​នេះ ហាក់​កំពុង​បង្ក​ភាព​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​សម្រាប់​ប្រជាពលរដ្ឋ​នៅ​ក្នុងស្រុក​បាណ​ន់​ ជា​ពិសេស​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ស្នឹង​តែ​ម្ដង ដែល​តែងតែ​ជួប​អំពើ​ចោរកម្ម​នេះ​ជា​បន្ត​ប​បន្ទាប់ ខណៈ​ការ​បង្ក្រាប​របស់​សមត្ថកិច្ច​មិន​តុល្យភាព ជាមួយនឹង​បទល្មើស​ដែល​បាន​កើតឡើង​។
បើ​តាម​ព្រឹកថ្ងៃកើតហេតុ នៃ​បទល្មើស​ចោរ​កាច់​សោ​លួច​យក​ម៉ូតូ​នៅ​ក្នុង​ឃុំ​ស្នឹង មាន​ពេល​ខ្លះ​មួយ​ថ្ងៃ​បាត់​ម៉ូតូ​០២​គ្រឿង​ក៏​មាន ហើយ​រហូត​មក​ដល់​ពេល​នេះ បទល្មើស​នេះ​នៅ​តែ​បង្កក្ដី​បារម្ភ​ដល់​ប្រជាពលរដ្ឋ​ដ​ដែរ​ល​។ ដូច្នេះ​មាន​តែ​ពលរដ្ឋ​ខ្លួនឯង​ទេ ដែល​ជា​ម្ចាស់ទ្រព្យ​ត្រូវ​ប្រុង​ប្រយ័ត្ន ទើប​អាច​គង់​វង់​៕

...

ដោយ៖ អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print