តាមសារព័ត៌មាន KUNA របស់ប្រទេសគុយវែត បានផ្សាយថា ព្រះមហាក្សត្រ Sheikh Nawaf al-Ahmed al-Sabah នៅថ្ងៃទី១៤ខេវិច្ឆិកា បានអនុញ្ញាតឲ្យរដ្ឋាភិបាលលាលែងចេញពីតំណែង ។ ប៉ុន្តែព្រះមហាក្សត្របានស្នើដល់រដ្ឋាភិបាល បន្តរក្សាដំណែងរហូតដល់រដ្ឋាភីបាលថ្មីបានបបង្កើតឡើង។
កន្លងមកនៅថ្ងៃទី ៨ខែវិច្ឆិកា នាយករដ្ឋមន្ត្រីគុយវែតលោក Kuwait Sheikh Sabah al-Khalid al-Sabah បានដាក់លិខិតលាលែងចេញពីតំណែង ឡើងទៅកាន់ព្រះមហាក្សត្រ ។ គណៈរដ្ឋមន្ត្រីប្រទេសនេះ បានបង្កើតឡើងនៅខែមីនាឆ្នាំ ២០២១ ។
គុយវែតបានធ្លាក់ ក្នុងវិបត្តិនយោបាយ ក្នុងពេលតំណាងរាស្ត្រគណបក្សប្រឆាំង ចង់ចោទប្រកាន់ទោស នាយករដ្ឋមន្ត្រី ដែលបានកាន់អំណាចនៅឆ្នាំ ២០១៩ និងចោទប្រកាន់ពីការទប់ស្កាត់កូវីដ១៩ មិនបានល្អ និង អំពើពុករលួយនៅក្នុងប្រទេស។
វិវាទនយោបាយបានបានរារាំង រដ្ឋាភិបាលប្រទេសនេះ អនុម័តថវិការដើម្បីដំណើរការរដ្ឋាភិបាលក្នុងឆ្នាំបន្តទៀត ។ ទាំងនោះហើយបានជារដ្ឋាភិបាលប្រទេសនេះបានសម្រេចដាក់លិខិតលាលែងចេញពីតំណែងឡើងព្រះមហាក្សត្រ៕ដោយ៖សាធី
រូបថត៖AFP/TTXVN.