ជនខិលខូចបានប្រើអុីមែលរបស់អាជ្ញាធរ FBI សហរដ្ឋអាមេរិក ដើម្បីចែកចាយសារក្លែងក្លាយ

ចែករំលែក៖

ភ្នំពេញ: អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, ប្រព័ន្ធកុំព្យូទ័រសម្រាប់គ្រប់គ្រងអុីមែលរបស់អាជ្ញាធរ FBI សហរដ្ឋអាមេរិកត្រូវបានក្រុមជនខិលខូចធ្វើការវាយប្រហារកាលពីចុងសប្ដាហ៍នេះ ដើម្បីចែកចាយអុីមែលក្លែងបន្លំជាការព្រមានរបស់ FBI ថាប្រព័ន្ធកុំព្យូទ័ររបស់អ្នកទទួលត្រូវបានវាយប្រហារ ហើយទិន្នន័យរបស់ពួកគេត្រូវបានទាញយក។

អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបន្តថា, នៅក្នុងអុីមែលនោះជនខិលខូចក៏បានធ្វើការចោទប្រកាន់ថា ការវាយប្រហារនេះគឺមកពីលោក Vinny Troia ដែល​ជា​អ្នក​គ្រប់គ្រង​ក្រុម​ហ៊ុន​សុវត្ថិភាព​ NightLion និង Shadowbyte។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ពួកគេបានផ្ញើចេញអុីមែលជាលក្ខណៈទ្រង់ទ្រាយធំចំនួនពីរលើក ដែលមានចំនួនសរុបជាង ១០ម៉ឺនអុីមែល។ ភាគច្រើនក្រុមជនខិលខូចតែងតែប្រើប្រព័ន្ធអុីមែលរបស់ក្រុមហ៊ុនដើម្បីផ្ញើអុីមែលក្លែងក្លាយ ហើយវាកម្រណាស់ដែលពួកគេប្រើអុីមែលរបស់អាជ្ញាធរក្នុងយុទ្ធនាការរបស់ពួកគេ។

ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា អ្នកប្រើប្រាស់ត្រូវតែមានការប្រុងប្រយ័ត្ននៅពេលដែលទទួលបានសារ ឬអុីមែលទាក់ទងទៅនឹងការលួចទាញយកទិន្នន័យ ឬបញ្ហាផ្សេងៗជាមួយនឹងគណនីធនាគារ ព្រោះជនខិលខូចតែងតែប្រើវិធីសាស្ត្រនេះដើម្បីបោកបញ្ឆោតអ្នកប្រើប្រាស់ឱ្យផ្ដល់លេខសម្ងាត់ ឬបញ្ចូលកម្មវិធីដែលមានមេរោគដែលអាចឱ្យពួកគេជ្រៀតចូលទៅក្នុងប្រព័ន្ធកុំព្យូទ័ររបស់លោកអ្នកបាន៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print