ព្រះសង្ឃមិន​ត្រូវ​និមន្ត​បិណ្ឌបាត​នៅ​តាម​ទីផ្សារ​ឡើយ ហើយបើមានព្រះសង្ឃ​អង្គ​ណា​ល្មើស​បម្រាម​នេះ​នឹង​ត្រូវ​ប្រឈមចាប់​ផ្សឹក​

ចែករំលែក៖

ភ្នំពេញ÷ លោក សេង សុ​មុនី អ្នកនាំពាក្យ​ក្រសួង​ធម្មការ​និង​សាសនា​បាន​មាន​ប្រសាសន៍​នាពេលថ្មីៗនេះថា កន្លងមកមាន​ជនខិលខូច​មួយ​ចំនួន ដែល​យក​សាសនា​ធ្វើ​ជា​ឈ្នាន់​សម្រាប់​ធ្វើ​អាជីវកម្ម​ដូច​ជា​ដើដើរៃអង្គាសប្រាក់ ឬ​ក្លែង​ធ្វើ​ជា​សង្ឃ​ត្រូវ​បញ្ឈប់​ទ​ង្វើ​ទាំងនេះ​ជា​បន្ទាន់ ដើម្បី​ចៀសវាង​ប្រឈម​នឹង​ទោសទណ្ឌ​តាម​ផ្លូវច្បាប់។ ជាមួយនេះលោក​បាន​មានប្រសាសន៍ថា ខណ:រាជរដ្ឋាភិបាលបានបើកទូលាយក្នុងការប្រារព្ធពិធីសាសនាឡើងវិញនោះ ព្រះសង្ឃទាំងអស់មិនត្រូវនិមន្តបិណ្ឌបាត្រតាមទីផ្សារដាច់ខាត ហើយប្រសិនបើមាននឹងត្រូវចាប់ផ្សឹកទទួលពិន័យ។
លោកក៏បានអំពាវនាវ​ដល់​ព្រះសង្ឃ​ដែល​និមន្ត​បិណ្ឌបាត​រាល់ថ្ងៃ​នៅ​តាម​ភូមិឋាន​នានា​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំងឺ​កូ​វី​ដ​-១៩​ឱ្យ​បាន​ខ្ពស់​បន្ថែម​ទៀត ទោះបី​ស្ថានភាព​ជំងឺ​នេះ​មាន​ភាព​ធូរស្រាល​បន្តិច​ក៏​ដោយ តែ​អត្រា​នៃ​ការ​ស្លាប់​របស់​អ្នកជំងឺ​នៅ​តែ​ជា​អត្រា​ដែល​គួរ​ឱ្យ​បបារម្ភនៅឡើយ។ ដូច្នេះពេលនិមន្ត​បិណ្ឌបាត​តាម​ភូមិ​ព្រះសង្ឃ​ត្រូវ​ពាក់​ម៉ាស និង​ត្រូវ​យក​អាល់កុល​ដាក់​តាម​ជាប់​រហូត និង​ត្រូវ​រក្សា​គ​ន្លា​ត​ពី​ពុទ្ធបរិស័ទ​យ៉ាងតិច​២​ម៉ែត្រ ដើម្បី​ការពារ​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ និង​ដើម្បី​កុំ​ឲ្យ​នាំ​ជំងឺ​នេះ​មក​ចម្លង​ដល់​ព្រះសង្ឃ​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​ទី​អារាមជាមួយគ្នា ។
លោក​សេង សុ​មុនី បាន​បន្ថែម​ថា បច្ចុប្បន្ន​ព្រះសង្ឃ​នៅ​រាជធានី​ភ្នំពេញ​អាច​និមន្ត​បិណ្ឌបាត​បាន​ឡើង​វិញ​ហើយដោយ​សារ​ស្ថានភាព​ជំងឺ​កូ​វី​ដ​មាន​ភាព​ធូរស្រាល​បន្តិច ហើយ​រាជរដ្ឋាភិបាល​ក៏​បាន​ចាប់ផ្តើម​បើក​ដំណើរការ​សេដ្ឋកិច្ច​ប្រទេស​ឡើង​វិញ​ផង​ដែរ បន្ទាប់​ពី​បាន​ផ្អាក​មួយ​ររយនោះ ។
លោកក៏បានផ្តាំផ្ញើម្តងហើយម្តងទៀតដល់​ព្រះសង្ឃ​ទាំងឡាយ​មិន​ត្រូវ​និមន្ត​បិណ្ឌបាត​នៅ​តាម​ទីផ្សារ​ឡើយ ដើម្បីកុំឱ្យ​ប៉ះពាល់​ដល់​សេចក្តី​ថ្លៃថ្នូរ​នៃ​ព្រះពុទ្ធ​សាសនា តែបើ​ក្នុង​ករណី​ព្រះសង្ឃ​អង្គ​ណា​ល្មើស​បម្រាម​នេះ​នឹង​ត្រូវ​ប្រឈម​នឹង​ការ​ចាប់​ផ្សឹក​មិន​ខាន ។
លោកសេង សុមុនី ក៏បានបញ្ជាក់​ឲ្យដឹងផង​ដែរថា រហូត​មក​ដល់​ពេល​នេះ​មាន​ព្រះសង្ឃ​(ព្រះពុទ្ធ​សាសនា​)នៅ​ទូ​ទាំង​ប្រទេស​ចំនួន​១២១៩​អង្គ​ហើយ​ដែល​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ និងបានជា​សះស្បើយ​ចំនួន​១១៤២​អង្គ និង​អនិច្ចធម្ម​ចំនួន​១២​អង្គ៕


ដោយ÷ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print