កិច្ចប្រជុំពិភាក្សាករណីសំណើរបស់ភាគីបារាំង ស្នើសុំជួបពិភាក្សា លើលិខិតថ្លែងបំណង រវាងក្រសួងមហាផ្ទៃ និងក្រសួងមហាផ្ទៃ នៃសាធារណរដ្ឋបារាំង “ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម”

ចែករំលែក៖

ភ្នំពេញ៖ នេះបេី​យោង​តាមប្រភពព័ត៍មានពី​នាយកដ្ឋាន​អន្តោប្រវេសន៍​ បានឱ្យដឹងថា​ នាព្រឹកថ្ងៃចន្ទ័ ១១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ឯក ឡុង ហាបាណា អគ្គនាយករងអន្តោប្រវេសន៍ តំណាងដ៏ខ្ពស់ខ្ពស់ លោកនាយឧត្តមសេនីយ៍ គៀត​ ច័ន្ទថារិទ្ធ​ អគ្គនាយកអន្តោប្រវេសន៍ បានចូលរួមកិច្ចប្រជុំកិច្ចប្រជុំពិភាក្សាករណីសំណើរបស់ភាគីបារាំង ស្នើសុំជួបពិភាក្សា លើលិខិតថ្លែងបំណង រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃ នៃសាធារណរដ្ឋបារំាង “ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម” ។

ក្នុងកិច្ចប្រជុំនេះ​ បានប្រារព្ធឡើងក្រោមអធិបតីភាពលោក ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងចូលរួមពីសំណាក់លោក លោកស្រី ជាតំណាងអគ្គនាយកដ្ឋា​ន​ពាក់ព័ន្ធ​ផងដែរ​។

គួរបញ្ជាក់ថា​ កាលពីពេលថ្មីៗនេះ​ មន្រ្តីប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានចាត់តាំងកម្លាំងជួយសម្រួលបែបបទជូនក្រុមសិក្ខាកាម មន្រ្តីនគរបាលជាតិ ចំនួន២៤៧នាក់ អញ្ជើញទៅបំពេញកម្មសិក្សា នៅប្រទេសវៀតណាមផងដែរ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print