ជំនន់ទឹកភ្លៀងលិច ៣ ភូមិ ក្នុងស្រុករុក្ខគីរី បង្ខំឲ្យអាជ្ញាធរជន្លៀសប្រជាពលរដ្ឋជាង ៩០ គ្រួសារទៅកាន់ទីទួលមានសុវត្ថិភាព

ចែករំលែក៖

ខេត្តប៉ៃលិន÷នគរបាលមូលដ្ឋានបានប្រាប់ឲ្យដឹងថា÷ នៅយប់ថ្ងៃទី ១៤ ខែវិច្ឆកា ឆ្នាំ ២០២១នេះអាជ្ញាធរមានសមត្ថកិច្ចបានសម្រេចចុះប្រមូលជន្លៀសប្រជាពលរដ្ឋជិត ១០០គ្រួសារទៅកាន់ទីទួលមានសុវត្ថិភាពជាបណ្តោះអាសន្ន ដោយសារស្ថានភាពជំនន់ទឹកភ្លៀងបានហក់ឡើងខ្ពស់ជាបន្តបន្ទាប់ រហូតបង្កការលិចភូមិឋាន ផ្លូវថ្នល់ និងផ្ទះសំបែងពលរដ្ឋជាច្រើខ្នងក្នុងភូមិសាស្ត្រស្រុករុក្ខគីរី ខេត្តបាត់ដំបង។

ឥទ្ធិពលជំនន់ទឹកភ្លៀងដែលជន់ឡើងខ្ពស់នេះទៀតសោតក៏បានបង្ខំឲ្យមន្ត្រីជំនាញធនធានទឹក និងឧតុនិយមបើកទ្វាទឹកមួយចំនួនដើម្បីបន្ធូរបរិមាណទឹកដែលមានស្តុកនៅក្នុងអាង ជាហេតុនាំឲ្យបរិមាណទឹកភ្លៀងបានគ្របដណ្តប់ធ្ងន់ធ្ងរលើភូមិចំនួន ៣ ក្នុងនោះមានភូមិឈូក ភូមិកំរែង និងភូមិច្រាំងខ្ពស់ ឃុំបាសាក់ ក្នុងស្រុករុក្ខគីរី។ ក្នុងចំណោមការប៉ះពាល់នេះអាជ្ញាធរ ក៏ដូចជាកម្លាំងសមត្ថកិច្ចបានចុះអន្តរាគមន៍ សង្គ្រោះ និងជន្លៀសប្រជាពលរដ្ឋចេញពីលំនៅដ្ឋានទាំងយប់ទៅកាន់ទីទួលមានសុវត្ថិភាពជាបណ្តោះអាសន្នសរុបចំនួន ៩៨គ្រួសារ។

គិតត្រឹមម៉ោង ០៧:២០នាទីព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ទឹកស្ទឹងបាសាក់ហក់ឡើងរហូតកម្ពស់ ៦,២ម៉ែត្រ ប៉ុន្តែមកដល់ព្រឹកថ្ងៃទី ១៥ ខែវិច្ឆកា ឆ្នាំ ២០២១នេះស្ថានភាពទឹកភ្លៀងបានស្រាកស្រាន្តថយចុះវិញ ហើយកម្ពស់ទឹកជំនន់ក៏បានស្រកស្រុតបន្តិចដែរ៕

...

ដោយ៖ ស សារ៉េត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print