អាជ្ញាធរខេត្តតាកែវ សម្រេចផ្អាកការសាងសង់និងជួសជុសផ្សារតាកែវ ក្រោយអាជីវកររាប់រយនាក់ ផ្ទុះការតវ៉ាខ្លាំង

ចែករំលែក៖

ខេត្តតាកែវ : នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលខេត្តតាកែវ បានចេញសេចក្តីជូនដំណឹង ជម្រាបមក បងប្អូនអាជីវករលក់ដូរក្នុងផ្សារតាកែវ
កម្មវត្ថុ ៖ ស្តីពីការផ្អាកការសាងសង់និងជួសជុលផ្សារតាកែវ ។

យោង ៖ លិខិតលេខ ៩២៧៥ សហវអទច ចុះថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្ដីពីសំណើសុំធ្វើវិនិយោគផ្សារតាកែវ ភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ។
ពាក្យស្នើសុំរបស់បងប្អូនអាជីវករលក់ដូរ ក្នុងផ្សារតាកែវ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ស្តីពីការស្នើសុំមិន ឱ្យមានការសាងសង់ចំនួនតូបបន្ថែមក្នុងផ្សារតាកែវ ។

តបតាមកម្មវត្ថុ និង យោងខាងលើ រដ្ឋបាលខេត្ត សូមជម្រាបជូន បងប្អូនអាជីវករលក់ដូរ ក្នុងផ្សារ តាកែវ ជ្រាបថា ៖ ផ្អែកតាមការស្នើសុំរបស់បងប្អូនអាជីវករលក់ដូរក្នុងផ្សារតាកែវ ដែលបានសុំតវ៉ាមិនឱ្យមានការ សាងសង់ចំនួនតូបបន្ថែមក្នុងផ្សារតាកែវទេ។ រដ្ឋបាលខេត្ត នឹងធ្វើសំណើទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីផ្អាកការសាងសង់ និងជួសជុលផ្សារតាកែវ ទៅតាមសំណូមពររបស់បងប្អូនអាជីវករផ្សារតាកែវ ។ ដូចនេះការស្នើសុំរបស់បងប្អូនអាជីវករផ្សារតាកែវ ដែលស្នើសុំមិនឱ្យមានការសាងសង់ចំនួនតូបបន្ថែម
ក្នុងផ្សារតាកែវ និងជួសជុលផ្សារតាកែវនេះ រដ្ឋបាលខេត្ត នឹងរាយការណ៍ជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជ្រាប និងសុំគោលការណ៍លុបការសាងសង់។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនអាជីវករផ្សារតាកែវ ជ្រាប ។
សូម បងប្អូនអាជីវករផ្សារតាកែវ ទទួលនូវការរាប់អានដ៏ស្មោះស្ម័គ្រអំពីខ្ញុំ។
សូមបញ្ជាក់ថា, នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ អាជីវករផ្សារតាកែវជាច្រើនរយនាក់ បាននាំគ្នាផ្ទុះការតវ៉ាខ្លាំងក្លាប្រឆាំងនិងការរុះរើផ្សារ ដោយអះអាងថា ស្ថានភាពផ្សារ ហាក់មិនមានអ្វីដុនដាប ឬ រប៉ាត់រប៉ាយ ខូចខាត នាំអោយមានរុះរើដើម្បីស្ថាបនា សាជាថ្មី ឡើយ ។

ខណៈពេលនេះ ក្រុមអាជីវករ កំពុងពិភាក្សាគ្នាជាមួយអាជ្ញាធរខេត្តតាកែវ យ៉ាងក្តៅគគុកជុំវិញបញ្ហានេះ ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print