វិមានប្រធានាធិបតីបារាំងប្តូរពណ៌ទង់ជាតិជាងមួយឆ្នាំដោយមិនមានអ្នកណាដឹង

ចែករំលែក៖

សារព័ត៌មាន Guardian បានផ្សាយថា ការិយាល័យប្រធានាធិបតីបារាំង Emmanuel Macron បានធ្វើឱ្យពណ៌ខៀវនៃទង់ជាតិទៅជាពណ៌រាងក្រមៅ បង្ហូតឡើងនៅលើវិមានប្រធានាធិបតីបារាំង Élyseé ក្នុងគោលដៅធ្វើឱ្យទង់ជាតិបារាំង មានពណ៌ដូចជា ពណ៌ទង់ជាតិដើមក្រោយបដិវត្តន៍បារាំង។

ផ្នែកពណ៌ខៀវនៃទង់ជាតិបារាំង នៅលើវិមាន Élyseé ត្រូវបានប្តូរទៅជាពណ៌ចាស់ជាងមុនតាំងពីខែកក្កដា ឆ្នាំ២០២០ ប៉ុន្តែមិនមានអ្នកណាម្នាក់ដឹងនោះឡើយ។ សូមបញ្ជាក់ផងដែរថា កងទ័ពជើងទឹកបារាំងត្រូវបានផ្សារភ្ជាប់ជាមួយនឹងពណ៌ខៀវងងឹតចាប់តាំងពីសតវត្សទី១៨ បន្ទាប់ពីទង់ជាតិបីពណ៌បានក្លាយជានិមិត្តសញ្ញានៃបដិវត្តន៍បារាំង (1789-1799) ។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលបារាំងបានប្រើប្រាស់ពណ៌ខៀវស្រាលជាងនៅលើទង់ជាតិរបស់ខ្លួនចាប់តាំងពីទសវត្សរ៍ឆ្នាំ 1970។
វិទ្យុ Europe 1 បានផ្សព្វផ្សាយពីហេតុការណ៍ខាងលើនៅថ្ងៃទី ១៥ខែវិច្ឆិកា ដោយបញ្ជាក់ថា សកម្មភាពខាងលើកើតឡើងដោយសារតែលោក Bruno Roger Petit អគ្គនាយកនៃសកម្មភាពរបស់ប្រធានាធិបតីបារាំង និងទីប្រឹក្សា Arnaud Jolens ព្រមទាំងមន្ត្រីទាហានជើងទឹកបារាំង ជំរុញឲ្យលោកម៉ាក្រុងធ្វើបែបនេះ។
ពាក់ព័ន្ធនឹងបញ្ហាខាងលើ មន្ត្រីជាន់ខ្ពស់បារាំងបានបញ្ជាក់ថា ពណ៌ខៀវចាស់ គឺនាំមកនូវអារម្មណ៍ផ្សារភ្ជាប់ជាមួយតំណាងនៃបដិវត្តន៍បារាំង។ ប៉ុន្តែមនុស្សមួយចំនួនបានលើកឡើងថា ពណ៌ខៀវចាស់ គឺខុសពីទង់ជាតិនៅក្នុងសហគមន៍អឺរ៉ុប ជាសញ្ញានៃការបែកបាក់រវាងបារាំងនឹងអឺរ៉ុប៕ ដោយសាធី

...


រូបថត៖AFP.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print