ខេត្តព្រះវិហារ ៖ មានសេចក្ដីរាយការណ៍ជាញឹកញាប់មកថា”ចែស្រី”ជាឈ្មួញឈើដ៏ខ្លាំង និងល្បីឈ្មោះជាង១០ឆ្នាំមកហើយ នៅភូមិសាស្ត្រ.ខេត្តព្រះវិហារ និងខេត្តកំពង់ធំ។ ប៉ុន្តែមិនទាន់ដឹងថា, គាត់លិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ មានព្រៃសម្បទានស្របច្បាប់ ដើម្បីកាត់ PC នាំចេញចែកចាយតាមបណ្តាខេត្ត ឬយ៉ាងណាទេ ខណះជំនាញ, ពូកែយកលុយ ជាងការបកស្រាយតាមផ្លូវច្បាប់ ដើម្បីសាធារណជន បានជ្រាបនោះ។
ដោយឈ្មួញឈើរូបនេះ បានធ្វើសកម្មភាពដឹក”ឈើ”ប្រភេទលេខ១ ទាំងថ្ងៃទាំងយប់ខណៈសមត្ថកិច្ច.មិនដែលធ្វើការបង្ក្រាបឬទប់ស្កាត់ឡើយ ឬអាចសម្របសម្រួលការពារផលប្រយោជន៍អោយចែស្រី (ថាគាត់មានច្បាប់)!
បញ្ហានេះ ! ជាហេតុនាំឱ្យមុខជំនួញឈើ របស់”ចែស្រី”ទទួលបានភាពជោគជ័យខ្លាំង និងមានសុវត្ថិភាពក្នុងទីផ្សារងងឹត..!។
សេចក្តីរាយការណ៍បានឲ្យដឹងថា”ចែស្រី”មានរថយន្តដឹកឈើចំនួន០៦គ្រឿង។ ក្នុងនោះ រថយន្តម៉ាក”តាកូម៉ា”ចំនួន០៣គ្រឿង រថយន្តសាំយ៉ុងចំនួន០៣គ្រឿង ។
សេចក្តីរាយការណ៍បន្តទៀតថា៖ ឈ្មួញឈើឈ្មោះ”ចែស្រី”បានប្រមូលទិញឈើនៅក្នុង«ស្រុកត្បែងមានជ័យ ស្រុកឆែប ស្រុកជ័យសែន នឹងស្រុកសង្គមថ្មី» ខេត្តព្រះវិហារ ។ សុទ្ធតែជាប្រភេទឈើលេខ១.មានត្រាច.ផ្ចឹក.គរគី.ពរពេល.ឈើទាំងនោះត្រូវបានគេឈូសលំៗ ដើម្បីបន្លំជាឈើគ្រឿងសង្ហារឹម រួចដឹកចេញពីភូមិសាស្ត្រ ស្រុកខាងលើ យកទៅលក់ តាមបណ្ដាខេត្តមួយចំនួនដូចជា៖.កំពង់ធំ.កំពង់ចាម.កណ្ដាល និងរាជធានីភ្នំពេញ ។
ប្រភពបង្ហើបថា៖ ព្រោះតែ”ចែស្រី”ឈរជើងប្រមូលទិញឈើប្រភេទលេខ១បែបនេះ ទើបប្រជាពលរដ្ឋ នាំគ្នាសម្រុកចូលកាប់ឈើ.អារឈើនៅក្នុង”ព្រៃឡង់”ព្រៃព្រះរការ”នឹងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព”យកមកលក់អោយចែស្រីយ៉ាងគគ្រឹកគគ្រេងបំផុត ខណៈមានអ្នកប្រមូលទិញ។
ជុំវិញការចោទប្រកាន់នេះនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ អង្គភាព”នគរដ្រេហ្គន” ពុំអាចសុំការបកស្រាយពី”ចែស្រី”បានទេ ដោយគ្មានលេខទួរស័ព្ទ ប៉ុន្តែអង្គភាពយើងខ្ញុំរង់ចាំការបកស្រាយពីមន្ត្រីពាក់ព័ន្ធ និងសាម៉ីខ្លួនរៀងរាល់ម៉ោងធ្វើការ ដើម្បីផ្សាយនៅពេលក្រោយៗទៀត ប្រសិនបើមានអំណះអំណាងពិតប្រាកដ៕
ដោយ, សិលា