Update! សាលាដំបូងរាជធានីភ្នំពេញ បានច្រានចោលបណ្តឹងសុំនៅក្រៅឃុំរបស់ជនត្រូវចោទ១៤នាក់

ចែករំលែក៖

ភ្នំពេញ ៖ ទីបំផុតតុលាការបានច្រានចោលលើបណ្តឹងសុំនៅក្រៅឃុំរបស់មេធាវីការពារសិទ្ធិឱ្យជនត្រូវចោទចំនួន១៤នាក់ដែលជាអតីតសកម្មជនគណបក្សសង្គ្រោះជាតិ ដោយរង់ចាំបន្តសវនាការលើអង្គសេចក្តីនៅថ្ងៃទី៧, ៨, ៩ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះទៀត ។

ដូចការគ្រោងទុកនាព្រឹកថ្ងែទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការលើបណ្តឹងសុំនៅក្រៅឃុំរបស់លោកមេធាវី សំ សុគង់ ដែលកូនក្តីរបស់លោកជាសកម្មជនអតីតគណបក្សសង្គ្រោះជាតិចំនួន១៤នាក់កំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃស ដោយជាប់ចោទពីបទរួមគំនិតក្បត់ និងពីបទញុះញង់ឱ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមបទបញ្ញត្តិមាត្រា២០៣.២០៤ និងមាត្រា២០៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។

នៅព្រឹកថ្ងៃសវនាការនោះដែរគេបានពិនិត្យឃើញថា នៅមុខសាលាដំបូងរាជធានីភ្នំពេញមានអ្នកមកគាំទ្រប្រមាណ២០នាក់ ដែលមានសមាសភាពអតីតអ្នកតវ៉ាសហគមន៍ថ្មគោលម្នាក់គឺអ្នកស្រី ច្រាយ នីម និងអង្គការសង្គមសុីវិលអាដហុកមានលោក យី សុខសាន្ត និងអ្នកកាសែត៤នាក់ រួមជាមួយលោករ៉ុង ឈុន ក៏បានតាមមកសង្កេតការណ៍ផងដែរ ។ ជនជាប់ចោទទាំង១៤នាក់ដែលតុលាការលើកមកជំនុំជម្រះតាមពាក្យស្នើសុំនៅក្រៅឃុំរបស់លោកមេធាវីការពារសិទ្ធិនោះមាន ៖
១.ឈ្មោះ ហេង ច័ន្ទសុទ្ធី ហៅធី
២.ឈ្មោះ កាក់ កម្ភារ
៣.ឈ្មោះ យឹម សារ៉េត
៤.ឈ្មោះ ពៀត ម៉ាប់
៥.ឈ្មោះ សុខ ចាន់ថា
៦.ឈ្មោះ ឃឹម ភាណា
៧.ឈ្មោះ ស៊ុន ធន
៨.ឈ្មោះ ញែម វាន
៩.ឈ្មោះ ជុំ ចាន់
១០.ឈ្មោះ ថៃ គន្ធា
១១.ឈ្មោះ កែវ ថៃ
១២.ឈ្មោះ ឡុង ផារី
១៣.ឈ្មោះ ងិន ឃាង
១៤.ឈ្មោះ ឃុត ច្រិក ។

យោងតាមពាក្យស្នើសុំរបស់លោកមេធាវី សំ សុគង់ មេធាវីការពារផ្លូវច្បាប់ឱ្យជនជាប់ចោទបានបញ្ជាក់ថា សំណុំរឿងកូនក្ដីរបស់លោកទាំង១៤នាក់នេះ ត្រូវបានលោក រស់ ពិសិដ្ឋ អនុប្រធានសាលាដំបូង និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានលើកយកមកបើកសវនាការជាច្រើនលើកមកហើយ ប៉ុន្តែដោយបញ្ហាជំងឺរាតត្បាតកូវីដ-១៩ បានផ្ទុះឡើងនៅទូទាំងប្រទេសកម្ពុជា ទើបសវនាការនោះត្រូវបានអូសបន្លាយរហូតដល់សព្វថ្ងៃនេះ ដែលនៅមិនទាន់កំណត់កាលបរិច្ឆេទដើម្បីបន្តសវនាការលើរឿងក្ដីនេះឱ្យចប់នៅឡើយទេ ខណៈការឃុំខ្លួនបណ្ដោះអាសន្នលើជនសង្ស័យអស់រយៈពេលជិត២ឆ្នាំហើយ បណ្ដាលឱ្យជនសង្ស័យម្នាក់ៗកើតមានជំងឺស្ទើរគ្រប់គ្នា ដូចជាជំងឺលើសសម្ពាធឈាម ជំងឺលើសអាសុីត ជំងឺសន្លាក់ ថ្លើម ជំងឺទឹកនោមផ្អែម ក្រពះពោះវៀនធ្ងន់ធ្ងរ ដែលត្រូវការព្យាបាលពីសំណាក់គ្រូពេទ្យជំនាញ និងមើលថែទាំពីក្រុមគ្រួសារ ។ ប្រការនោះហើយបានជាមេធាវីការពារសិទ្ធិឱ្យជនត្រូវចោទស្នើសុំតុលាការឱ្យកំណត់យកថ្ងៃស្អែកនេះដើម្បីបើកសវនាការសុំនៅក្រៅឃុំ មុននឹងបន្តសវនាការលើអង្គសេចក្ដីក្នុងសំណុំរឿងក្តីនេះ ។ ដូច្នេះរង់ចាំមើលតើអតីតសមាជិកអតីតគណបក្សសង្គ្រោះជាតិទាំង១៤នាក់នោះ មានវាសនាបាននៅក្រៅឃុំតាមការស្នើសុំរបស់មេធាវីការពារក្តីដែរឬអត់ ? ។
សូមរម្លឹកថា ជនសង្ស័យទាំង១៤នាក់ត្រូវបានកម្លាំងសមត្តកិច្ចចាប់ខ្លួនជាបន្តបន្ទាប់តាំងពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៨កន្លងមក ដែលពួកគេត្រូវបានតុលាការឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពីបទរួមគំនិតក្បត់ ញុះញង់ឲ្យយោធាមិនស្តាប់បញ្ជា ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រឹដ្ឋជាអាទិ៍ ពីបទញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមបញ្ញត្តិមាត្រា២០៣. ២០៤និងមាត្រា២០៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ៕

...

ដោយ ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print