អបអរសាទរ! តារាសម្តែង អៀង ចេនឡា ទទួល អំណោយថវិកា ១ម៉ឺនដុល្លារពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ចែករំលែក៖

ភ្នំពេញ៖ ពិតជាធ្វើឲ្យតារាសម្តែងអៀង ចេនឡារំភើបរហូតសម្រស់ទឹកភ្នែក គឺក្រោយពីលោកទទួល ប្រាក់ ១ម៉ឺនដុល្លារអាមេរិកដែលជាអំណោយដ៏ថ្លៃថ្លាពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នូវទឹកប្រាក់ចំនួន ១ ម៉ឺនដុល្លារ សម្រាប់ព្យាបាលជំងឺ។
មុននេះតារាសម្តែង លោក អៀង ចេនឡា ធ្លាប់បានទម្លាយអំពីជំងឺប្រចាំកាយគឺជំងឺទឹកចូលសួតរហូតត្រូវសង្គ្រោះបន្ទាន់ និងបណ្តាលឲ្យលោកស្រកសាច់ជាមុនហើយនៅតែបន្តប្រឹងប្រែងចេញថតទាំងមានជំងឺ។ ក្រោយពីទទួលបានអំណោយដ៏ថ្លៃថ្លានេះលោកបានបង្ហាញពីក្តីរំភើបខ្លាំងរកអ្វីប្រៀបពុំបាន អៀង ចេនឡា បានរៀបរាប់ទាំងអារម្មណ៍ក្តុកក្តួលនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា៖ «កូនរំភើបឡើងស្រក់ទឹកភ្នែក នៅពេលបានទទួល អំណោយដ៏ថ្លៃថ្លាពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ចំនួន១មុឺនដុល្លារ តាមរយៈឯកឧត្តមចាន់ កុលបុត្រ កូនសូមគោរពជូនពរសម្ដេចពុក និង ក្រុមគ្រួសារ សូមមានសុខភាពល្អ កំលាំងពលំមាំមួន ដើម្បីបន្តដឹកនាំ ព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព និង ការអភិវឌ្ឍន៍ ជានិច្ចនិរន្តរ៍»។ ក្រៅពីថវិកាឧបត្ថម្ភសម្រាប់ការព្យាបាលជំងឺដ៏ច្រើនសន្ធឹកសន្ធាប់ពីសម្តេចទាំងទ្វេ លោក អៀង ចេនឡា ក៏ទទួលបានបណ្ណសរសើរពីសមាគមអ្នកនិពន្ធខេមរៈ ទៀតផងដែរ។
គួរបញ្ជាក់ដែរថា លោក អៀង ចេនឡា មានជំងឺទឹកចូលសួតអស់រយៈពេលជាច្រើនខែកន្លងមកហើយដែលធ្វើឲ្យលោកត្រូវបូមទឹកចេញពីសួតដើម្បីបន្ថយអាការៈនៃការក្អក និងថប់ដង្ហើមនោះ។ លោកទទួលបានការអាណិត និងការលើកទឹកចិត្តពីសំណាក់មិត្តរួមអាជីព និងទស្សនិកជន៕


ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print