អាល្លឺម៉ង់ប្រឈមនឹងការប្រកាសអាសន្នជាថ្មីក្រោយមានករណីឆ្លងកូវីដ១៩ ជាង៦៥ពាន់នាក់ក្នុងមួយថ្ងៃ

ចែករំលែក៖

ក្នុងរយៈពេល ២៤ម៉ោងកន្លងមកអាល្លឺម៉ង់ មានករណីឆ្លងកូវីដ ១៩ រហូតដល់ទៅជាង ៦៥ពាន់នាក់ ។ មន្ត្រីសុខាភិបាលប្រទេសនេះបានព្រមានថា ចំនួនអ្នកឆ្លងពិតប្រាកដនៅក្នុងប្រទេសនេះគឺខ្ពសជាង តួលេខដល់ទៅ២-៣ដង។

កាលពីថ្ងៃទី១៧ខែវិច្ឆិកា អាល្លឺម៉ង់បានបំបែកកំណត់ប្រាពីការឆ្លងកូវីដ១៩ ដោយមានករណីឆ្លងជាង ៦៥ពាន់នាក់ក្នុងមួយថ្ងៃ ។ នេះជាលើកដំបូងដែលអាល្លឺម៉ង់មានករណីឆ្លងកើនឡើងខ្ពស់ជាង ៦ម៉ឺននាក់ក្នុងមួយថ្ងៃចាប់តាំងពីការផ្ទុះកូវិដ១៩រហូតមកទល់ពេលនេះ។
មន្ត្រីសុខាភិបាលអាល្លឺម៉ង់ប្រពានថា អាចនឹងត្រូវបិទប្រទេសជាថ្មី ហើយក៏បានអំពាវនាវដល់រដ្ឋាភិបាលមានវិធានការទប់ស្កាត់ការឆ្លង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ។
ជាមួយគ្នានេះដែរ អធិកាបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានត្រៀមជួបប្រជុំជាមួយអភិបាលទំាង១៦ដើម្បី ពិភាក្សាពីវិធានការទប់ស្កាត់កូវីដ ១៩ នៅទូទាំងប្រទេស បញ្ចៀសការអនុវត្តច្បាប់មិនស្មើភាពគ្នារបស់បណ្តារដ្ឋ និងទីក្រុងធំៗនៅក្នុងប្រទេសអាល្លឺម៉ង់។
ក្រៅពីប្រទេសអាល្លឺម៉ង់នៅមានប្រទេសជាច្រើនទៀតក្នុងតំបន់អឺរ៉ុបប្រឈមនិងការឆ្លងកូវីដ ១៩ កើនឡើងខ្ពសផងដែរ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ៕ដោយ៖សាធី

...

រូបថត៖AFP/TTXVN.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print