រូបភាពនៃជនភៀសខ្លួន នៅព្រំដែន ប៉ូឡូញ-បេឡារុស ក្នុងអាកាសធាតុត្រជាក់ខ្លាំង

ចែករំលែក៖

ក្រុមជនភៀខ្លួនរាប់ពាន់នាក់ ត្រូវដេកកណ្តាលវាលក្នុងអាកាសធាតុត្រជាក់ខ្លាំង ស្ថិតនៅព្រំដែនប្រទេស ប៉ូឡូញនិងបេឡារុសដោយសង្ឃឹមថាអាចនឹងឆ្លងដែលចូលទៅកាន់តំបន់អឺរ៉ុប។ ភាគច្រើនជនភៀសខ្លួនទាំងនោះមកពីប្រទេសអ៊ីរ៉ាក់និងអាហ្វហ្គានីស្ថាន។

សារព័ត៌មាន Euro news បានដកស្រង់ការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ ប៉ូឡូញបញ្ជាក់ថា កម្លាំងសន្តិសុខប្រទេសនេះបានចាប់ខ្លួនមនុស្សប្រមាណ១០០នាក់ ព្យាយាមឆ្លងដែលពីប្រទេសបេឡារុស ។ ក្រសួងការពារជាតិប៉ូឡូញបានចោទប្រកាន់បេឡារុស «ញុះញ៉ង់ឲ្យបាតុករគប់ដុំថ្មទៅលើទាហានប៉ូឡូញដើម្បីបង្វែងការចាប់អារម្មណ៍»។

មកទល់ពេលនេះមានជនភៀសខ្លួន៨នាក់ហើយបានស្លា់ប ដោយការប៉ះទង្គិចគ្នាជាមួយសន្តិសុខប៉ូឡូញ ។ នៅថ្ងៃទី ១៦ខែវិច្ឆិកា ក្រុមជនភៀសខ្លួនបានគប់ដុំថ្មទៅលើកម្លាំងសន្តិសុខប៉ូឡូញ បង្ខំឲ្យកម្លាំងនេះត្រូវបាញ់ទឹកនិងគ្រប់បែកផ្សែងបំបែកអំពើហិង្សា ។
នៅពេលនេះអាកាសធាតុកាន់តែត្រជាក់ ធ្វើឲ្យក្រុមជនភៀសខ្លួន ត្រូវដុតភ្នក់ភ្លើងកម្តៅនៅពេលយប់ ។ ទិដ្ឋភាពពិតជាគួរឲ្យសង្វែក មើលទៅដូចក្នុងសម័យបុរាណ។ មនុស្សជាច្រើនអង្គុយជុំវិញភ្នក់ភ្លើងដើម្បីកម្តៅពេលអាកាសធាតុកាន់តែត្រជាក់៕

...


រូបថត៖Vietnamnet.vn.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print