ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអង្គរ ត្រូវបានកំណត់ពេលវេលាជាថ្មី នាថ្ងៃទី២ ខែមករា ឆ្នាំ២០២២វិញ

ចែករំលែក៖

ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានប្រកាសជូនដំណឹងជាថ្មី ស្តីការរៀបចំទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ ដែលគ្រោងធ្វើឡើងនាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ត្រូវបានកំណត់ពេលវេលាជាថ្មី ដោយនឹងរៀបចំទិវាអន្តរជាតិនេះទៅថ្ងៃអាទិត្យ ទី២ ខែមករា ឆ្នាំ២០២២ ខាងមុខវិញ។

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សូមគោរពជូនដំណឹងជាសាធារណៈថា ដើម្បីជាបុរេលក្ខខណ្ឌនៃការបើកទេសចរណ៍វ៉ាក់សាំងឡើងវិញ នៅសៀមរាបអង្គរ បន្ទាប់ពីស្ថានភាព Covid-19 បានធូរស្រាល គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សូមជូនដំណឹងសារជាថ្មីថា ៖

១. ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង ត្រូវបានកំណត់ពេលវេលាជាថ្មីដោយយក ថ្ងៃអាទិត្យ ទី២ ខែមករា ឆ្នាំ២០២២ វិញ ។
២. ត្រូវគោរពគោលការណ៍ រក្សាការពារសុខភាពសុវត្ថិភាពពី Covid-19 ដដែល ។

សូមប្រជាពលរដ្ឋ និងជនបរទេសស្នាក់នៅអចិន្ត្រៃយ៍ក្នុងព្រះរាជាណាចក្រកម្ពុជា រួសរាន់ចុះឈ្មោះតាមអាសយដ្ឋាន #ផ្ទះលេខ 79CEº, ផ្លូវ១៥៥, សង្កាត់ទួលទំពូង១, ខណ្ឌចំការមន, រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនង : 023 213 525/ 015 213 525/ 069 213 525 និងតាម Website: www.cambodia-event.org ។

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ទើបទទួលបានការឯកភាពជាគោលការណ៍ ពីគណៈប្រចាំការនៃគណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ (គ.ប.ក) និងកំពុងរង់ចាំការសម្រេចពីរាជរដ្ឋាភិបាលក្នុងពេលឆាប់ៗនេះ ។ សង្ឃឹមថាប្រជាពលរដ្ឋ និងកីឡាករ-កីឡាការិនី រត់ប្រណាំងទាំងអស់មានការយោគយល់ និងផ្តល់នូវស្មារតីកីឡា ដើម្បីមនុស្សធម៌ ៕

...

ដោយ,សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print