ខេត្តព្រះសីហនុ៖ ជនសង្ស័យចំនួន ២នាក់ ពាក់ពន្ធ័ករណីរក្សាទុកគ្រឿងញៀនខុសច្បាប់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលក្រុងព្រះសីហនុ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដេីម្បីចាត់ការតាមច្បាប់ កាលពីថ្ងៃសុក្រទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១។
បើយោងតាមប្រភពព័ត៌មានពីមន្រ្តីនគរបាលក្រុងព្រះសីហនុ ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានទទួលជនសង្ស័យចំនួន០២នាក់ ពីសន្តិសុខឆាយណាថោន កាលពីវេលាម៉ោង១៨និង០០នាទី កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ថ្មីៗនេះ ស្ថិតនៅ ភូមិ០៦ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
មន្រ្តីដដែលបន្តថា ជនសង្ស័យទាំងពីរនាក់នេះ៖ ទី១-ឈ្មោះ សឹម សែន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នករត់តុ ទីលំនៅបច្ចុប្ប្ន្ននភូមិ ០៦ សង្កាត់ ០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងទី២-ឈ្មោះ លី សក្តីប្រិយ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរតៃកុងឡាន ទីលំនៅបច្ចុប្ប្ន្ននភូមិ ០៦ សង្កាត់ ០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ចំណែកវត្ថុតាងដកហូតបានរួមមាន ៖
-ម្សៅក្រាមពណ៍សថ្លា សង្ស័យសារធាតុញៀនចំនួន ០១ធំកញ្ចប់
-ទូរសព្ទ័ ចំនួន ០៣គ្រឿង ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ កម្លាំងជំនាញ បានកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដេីម្បីធ្វេីការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ ៕
ដោយ៖សហការី