បង្ក្រាបបទល្មើស ហ្គេមបាញ់ត្រី ខុសច្បាប់ នៅលើផ្សារសូរិយា ដកហូតទូហ្គេមចំនួន០៥ទូ យកទៅរក្សាទុកនៅរដ្ឋបាលខណ្ឌដូនពេញ

ចែករំលែក៖

ភ្នំពេញ : នៅថ្ងៃទី២០ ខែវិច្ចិកា ឆ្នាំ២០២១ វេលាម៉ោង១,១៥នាទីរសៀល លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌ ដូនពេញ បានចាត់អោយ លោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌ ដឹងនាំក្រុមការងារចុះបង្ក្រាបល្បែងសុីសង ហ្គេមបាញ់ត្រី ខុសច្បាប់នៅផ្សារទំនើបសូរិយាជាន់ទី៥ ដកហូតទូហ្គេមបាញ់ត្រីចំនួន០៥ទូ យកទៅរក្សាទុកនៅរដ្ឋបាលខណ្ឌដូនពេញ មន្ត្រីជំនាបានពិនិត្យជាក់ស្តែងឃើញថាមានប្រភេទទូហ្គេម តុក្កត្តាសរុបចំនួន៣៧ទូ និង មានទូហ្គេមបាញ់ត្រីចំនួន០៥ទូ ត្រូវបានយកទៅរក្សាទុកនៅរដ្ឋបាលខណ្ឌដូនពេញ ដោយឡែកទូហ្គេម តុក្កតាកំសាន្តចំនួន ៣២ទូផ្សេងទៀតដែលមិនពាក់ពន្ធ័ និង បទល្មើស ល្បែងស៊ីសង មិនត្រូវបានដកហូតនោះទេគឺរក្សាទុកបន្តជីវកម្មដដែល ប៉ុន្តែបើបង្កប់ ល្បែងស៊ីសង នោះអជ្ញាធរ និង អនុវត្តវិធានការច្បាដោយមិនលើកលែងនោះទេ ។
សូមជម្រាបជូនថា, បនល្បែងគឺជាប្រភពផ្ដើម អោយមានបទល្មើសក្នុងសង្គម ឆក់ ចោរកម្ម ប្លន់ ជម្លោះក្នុងក្រុមគ្រួសារ ។ ពិសេសផ្ទុយពីគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព។ ជាក់ស្ដែងអាជ្ញាធរ ខណ្ឌដូនពេញ ទោះជាមមាញឹក ក្នុងការរៀបចំ សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីបអកអំបុក សំពះព្រះខែ យ៉ាងណាក៏ដោយ ក៏បានចុះបង្ក្រាបទីតាំងល្បែងស៊ីសងនៅផ្សារសូរិយា ជាន់ទី៥ ប្រកបដោយជោគជ័យ៕

ដោយ: ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print