យុវតីម្នាក់មានជំងឺសរសៃប្រសាទចងកធ្វើអត្តឃាតសម្លាប់ខ្លួន

ចែករំលែក៖

ខេត្តតាកែវ ៖  យុវតីម្នាក់បានចងកធ្វើអត្តឃាតដោយសារមានជំងឺសរសៃប្រសាទ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១៨ និង៣០នាទីល្ងាច ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅភូមិដំណាក់ ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ ។
សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះ ឈ្មោះ សែម រក្សា ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅភូមិឃុំខាងលើ បានកងក
សម្លាប់ខ្លួនឯងដោយយកខ្សែភ្លើងចងជាប់សសរផ្ទះរបស់ខ្លួនឯង។ មូលហេតុដោយសារជនរងគ្រោះមានជំងឹសរសៃប្រសាទ ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅពិនិត្យសាកសពឃើញថា ជនរងគ្រោះពិតជាចងកសម្លាប់ខ្លួនឯងប្រាកដមែន ។
ក្រោយពីពិនិត្យចប់សព្វគ្រប់សមត្ថកិច្ចបានប្រគល់សាកសពឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីទំនៀមទម្លាប់និងសាសនា ៕

...

ដោយ ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print