ឃាត់ខ្លួនមនុស្ស២នាក់នៅលើផ្លូវរថភ្លើងរកឃើញថ្នាំញៀនចំនួន៨កញ្ចប់

ចែករំលែក៖

ភ្នំពេញ​៖​ មនុស្សពីរនាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកសាកសួរហើយរកឃើញមានថ្នាំញៀន។ នេះបេី​យោង​តាមប្រភពព័ត៌មានពី​មន្រ្តីនគរបាលខណ្ឌទួលគោក​។
សមត្ថកិច្ចបានឱ្យដឹង​នៅព្រឹកថ្ងៃ​ចន្ទ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០២១នេះ​ថា​ កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀននៃ​អធិការ​ដ្នា​ន​នគរបាលខណ្ឌទួលគោក បាន​ស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យចំនួន​២​នាក់ខាងលើក្នុងករណី​ជួញដូរដោយ​ខុសច្បាប់នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​នៅ​ចំណុច​ផ្លូវ​រថភ្លើង ក្រុម​៦២ ភូមិ​១៦ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​ កាលពី​ថៃ្ង​ទី​២១ ខែវិច្ឆិកា ឆាំ្ន​២០២១ វេលា​ម៉ោង​៩​និង​៣០នាទី​យប់។

​សមត្ថកិច្ចជំនាញ​បានបន្តថា ជនសង្ស័យមានឈ្មោះ សំ រ៉ាវុធ ហៅ វុ​ធ ភេទ​ប្រុស អាយុ​២១​ឆាំ្ន ជនជាតិខ្មែរ មុខរបរមិន​ពិតប្រាកដ ស្នាក់​នៅផ្ទះពុំ​ចាំ​លេខ ផ្លូវ​រថភ្លើង សង្កាត់​ទឹកល្អក់​ទី១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ និង​ឈ្មោះ មួន មុ​ន្ធី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរមិន​ពិតប្រាកដ ស្នាក់នៅ​ផ្លូវ​រថភ្លើង ក្រុម​៦២ ភូមិ​១៦ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។
សមត្ថកិច្ចបានបញ្ជាក់ថា វ​ត្ថុតាង​ចាប់យក បានមាន​ម្សៅក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​គ្រឿងញៀនចំនួន៨កញ្ចប់ (​កញ្ចប់​ធំ​ចំនួន ៧កញ្ចប់ និង​កញ្ចប់​តូច១​កញ្ចប់​) និង​ទូរស័ព្ទ​ចំនួន២គ្រឿង​។​

​បច្ចុប្បន្ន ជនសង្ស័យខាងលើកំពុង​ឃាត់ខ្លួនប​ណ្តោះ​អាសន្ននៅ​អធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បី​សាកសួរ និង​កសាង​សំណុំរឿងបញ្ជូនទៅ​សាលា ដំបូងរាជធានី​ភ្នំពេញចាត់ការ​បន្តតាម​នីតិវិធី​ច្បាប់​៕

...

ដោយ៖ អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print