កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងនគរបាលជាតិ ឈានដល់ឃាត់ខ្លួនមន្រ្តីយោធា៣នាក់ ពាក់ព័ន្ធបទល្មើសជួញដូរអាវុធខុសច្បាប់

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាកម្លាំងនគរបាលជាតិ ឈានដល់ឃាត់ខ្លួនមន្រ្តីយោធា៣នាក់ ពាក់ព័ន្ធបទល្មើសជួញដូរអាវុធខុសច្បាប់ នៅខេត្តបាត់ដំបង បញ្ជូនទៅតុលាការហើយ ! នេះបើយោងតាមការបញ្ជាក់អោយដឹងពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។

សូមរម្លឹកថា នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ សមត្ថកិច្ចរកឃើញអាវុធចំនួន៣៣ដើម ក្នុងចំការមៀនមួយកន្លែង នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ អាវុធចំនួន៣៣ដើម ដែលសមត្ថកិច្ចរកឃើញនោះជាប្រភេទ AK ស្វាយឈើចំនួន៣០ដើម បង់៤០បង់ និងអាវុធ M79 ចំនួន០៣ដើម។ 

លោកនាយឧត្តមសេនីយ៍ សៅ សុខា បានប្រាប់សារព័ត៌មានក្នុងស្រុកថា មន្រ្តីយោធា៣នាក់ ពាក់ព័ន្ធបទល្មើសជួញដូរអាវុធខុសច្បាប់ នៅខេត្តបាត់ដំបង ត្រូវបានចាប់ឃាត់ខ្លួន បន្តនីតិវិធីកសាងសំណុំរឿងទៅតុលាការហើយ។ 

សូមជម្រាបជូនថា មន្ដ្រីយោធាចំនួន៣នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងនគរបាលជាតិ ចាប់ឃាត់ខ្លួន ពាក់ព័ន្ធការរក្សាទុក និងជួញដូរអាវុធដោយខុសច្បាប់ ដែលសមត្ថកិច្ចរកឃើញលាក់ទុក៣៣ដើម នៅក្នុងចំការមៀន ស្ថិតក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ មន្ដ្រីយោធាទាំង៣នាក់នេះ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ជាបន្តបន្ទាប់ នៅយប់ថ្ងៃទី១៩ និង២០ ខែវិច្ឆិកា ឆ្នាំ២០២១។

សូមបញ្ជាក់ថា, មន្ដ្រីយោធា២នាក់ ត្រូវបានចាប់ខ្លួន នៅខេត្តសៀមរាប និងម្នាក់ទៀតចាប់ខ្លួននៅលង្វែក (កំពង់ឆ្នាំង)។ នេះបើតាមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រាប់សារព័ត៌មានក្នុងស្រុក។ 

លោកនាយឧត្តមសេនីយ៍បានបញ្ជាក់ថា, មន្ត្រីយោធា៣នាក់ដែលបានចាប់ខ្លួនរួមមាន៖

 ទី១/-ឈ្មោះ អូន ពិសិដ្ឋ ឋានៈជាឧត្តមសេនីយ៍ត្រី បម្រើការងារនៅអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស នៃក្រសួងការពារជាតិ

 ទី២/- មន្ត្រីយោធា ដែលជាអតីតអនុប្រធានផ្នែកសឹករង និងទី៣/- ជាមន្ត្រីយោធាធម្មតា។ 

 លោកនាយឧត្តមសេនីយ៍ សៅ សុខា បន្តថា, អ្នកទាំង៣ បានបញ្ជូនទៅកាន់តុលាការហើយ ដើម្បីបន្តនីតិតាមច្បាប់ ពាក់ព័ន្ធការជួញដូរអាវុធខុសច្បាប់។

 ករណីសមត្ថកិច្ចរកឃើញលាក់ទុកអាវុធចំនួន ៣៣ដើម នៅក្នុងចំការមៀន ស្ថិតក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង គឺ កម្លាំងសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរ ជាពិសេសកម្លាំងអង្គភាពយោធភូមិភាគទី៥ បានខ្នះខ្នែងធ្វើការស៊ើបអង្កេតដោយយកចិត្តទុកដាក់បំផុត ទើបឈានដល់មន្ត្រីនគរបាលយុត្តិធម៌កងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងនគរបាលជាតិ បានសហការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ជាមន្ត្រីយោធា កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីនេះ៕ ដោយ៖សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print