លោក ហ៊ុន ម៉ានី អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី៤ ក្រោមមូលបទ “ការអភិវឌ្ឍពិភពលោកប្រកបដោយចីរភាពក្រោយជំងឺកូវីដ-១៩”

ចែករំលែក៖

ភ្នំពេញ : លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី៤ ក្រោមមូលបទ “ការអភិវឌ្ឍពិភពលោកប្រកបដោយចីរភាពក្រោយជំងឺកូវីដ-១៩”។

លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថា : ថ្ងៃនេះខ្ញុំមានឱកាសបាន ចូលរួមក្នុងកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី៤ ក្រោមមូលបទ “ការអភិវឌ្ឍពិភពលោកប្រកបដោយចីរភាពក្រោយជំងឺកូវីដ-១៩” ដែលជាវេទិកាអមនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣។
លោកបន្តថា, កិច្ចប្រជុំ ដែលចាប់ផ្តើមនារសៀលនេះ បានបង្ហាញពីការតាំងចិត្តយ៉ាងមុតមាំ លើសាមគ្គីភាពរបស់យុវជនក្នុងតំបន់ និងបណ្តាយុវជនលើសកលលោក ហើយក៏ជាវេទិកាដ៏មានឥទ្ធិពលមួយដើម្បីផ្សារភ្ជាប់អ្នកដឹកនាំវ័យក្មេងនៃតំបន់អាស៊ី និងអឺរ៉ុប ដើម្បីបន្តរួមគ្នាដោះស្រាយវិបត្តិដែលនានាដែលបាន និងកំពុងកើតឡើង ជាពិសេស រួមគ្នាដោះស្រាយបញ្ហានានាក្នុងបរិបទក្រោយការរីករាលដាលជំងឺកូវីដ១៩។

លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា, ខ្ញុំសង្ឃឹមថា អ្នកដឹកនាំយុវជនវ័យក្មេងទាំងអស់ នឹងយកពុទ្ធិ ចំណេះដឹង បទពិសោធន៍ដែលបានសិក្សារៀនសូត្រពីគ្នាទៅវិញទៅមក ចេញពីកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី៤ រួមជាមួយអនុស្សាវីយ៍ល្អៗនៃកម្មវិធីចម្រុះកាលពី១០ខែមុន ដើម្បីបម្រើផលប្រយោជន៍ជាតិរៀងៗខ្លួនប្រកបដោយក្តីមោទនៈ ហើយបន្តរឹតចំណងសាមគ្គីភាព រវាងជាតិ និងប្រជាជននៃតំបន់ទាំងពីរឲ្យបានកាន់តែស្អិតរមួតបន្ថែមទៀត។

លោកថ្លែងថា, ខ្ញុំសូមឆ្លៀតឱកាសនេះអបអរសាទរកម្ពុជា ជាពិសេសក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងភាពជាម្ចាស់ផ្ទះ រួមជាមួយការចូលរួមពីបណ្តាស្ថាប័នពាក់ព័ន្ធនានា ក្នុងដឹកនាំកម្មវិធីអន្តរជាតិមួយនេះបានដោយរលូន និងទទួលបានជោគជ័យ គួរជាទីមោទនៈបំផុត៕

ដោយ: សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print