ចំពោះស្ថានភាពប្រែប្រួលជំងឺហ្ស៊ីកា នៅរសៀលថ្ងៃទី៦ ខែមេសា គណៈកម្មាធិការគ្រប់គ្រងទប់ស្កាត់ជំងឺឆ្លងទីក្រុងហាណូយបានជួបប្រជុំជាបន្ទាន់មួយដោយបាន សន្យាថា នឹងទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសហ្ស៊ីកាប្រកបដោយប្រសិទ្ធភាពបំផុត។ បច្ចុប្បន្នទីក្រុងហាណូយមិនទាន់មានករណី ឆ្លងវីរុស្សហ្ស៊ីកានៅឡើយទេ ប៉ុន្តែត្រូវតែត្រៀមលក្ខណទប់ទល់ឲ្យបានទាន់ពេលមុន វាអាចកើតឡើងបាន។
អគ្គនាយកមជ្ឈមណ្ឌុលសុខាភិបាល បង្ការទីក្រុងហាណូយលោក Nguyen Nhat Cam បានឲ្យដឹងថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសហ្ស៊ីកា ទីក្រុងហាណូយបានត្រួតពិនិត្យទៅលើអ្នកជំងឺ២,៧៩០ នាក់នៅក្នុងមន្ទីរពេទ្យ៦២កន្លែងផ្សេងគ្នាដោយមិនមានករណីឆ្លងនោះឡើយ ។
នៅពេលនេះដែរ ទីក្រុងហាណូយបានហ្វឹកហាត់ដល់ក្រុមប្រឆាំងវីរុសហ្ស៊ីកាដល់ទៅ៦៥ក្រុម ដើម្បីទប់ស្កាត់ឲ្យបានទាន់ ពេល។ ក្រសួងសុខាភិបាលបានសហការជាមួយអាកាសយានដ្ឋានអន្តរជាតិដើម្បីត្រួតពិនិត្យអ្នកដំណើរទប់ស្កាត់ការហូរចូល នៃវីរុសហ្ស៊ីកា។
ទូរទស្សន៍ប៊ីប៊ីស៊ីបានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦ថា ក្រសួងសុខាភិបាលវៀតណាមបានធ្វើសន្និសីទសារព័ត៌ មាននៅព្រឹកថ្ងៃអង្គារនេះថា អ្នកជំងឺដែល ឆ្លងវីរុសមុនដំបូងគេមានវ័យ៦៤ឆ្នាំម្នាក់នាក់ ដែលជាស្ត្រីរស់នៅក្រុង Khanh Hoa។ ស្ត្រី រូបនេះមានអាការគ្រុនក្តៅ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ ហើយនាងមានសភាព គ្រុនក្តៅរង្វង់ភ្នែកឡើងពណ៌ផ្កាឈូក ។
បន្ទាប់ពីធ្វើការតាមដាន និងព្យាបាល ក្រោយពេលសម្រុកព្យាបាលអស់ចំនួន២ថ្ងៃនៅផ្ទះរបស់នាងអាការមិនបានធូរស្បើយ ឡើយ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Khanh Hoa ។ នៅថ្ងៃទី៣១ ខែ មេសា ឆ្នាំ២០១៦ ទើបលទ្ធផលបានមកពីការធ្វើតេស្តរកមេរោគចេញពីវិទ្យាស្ថានប៉ាស្ទ័របានបញ្ជាក់ថា ស្ត្រីអ្នកជំងឺនេះបានឆ្លង វីរុសហ្ស៊ីកា ៕
ប្រែសម្រួល៖ ម៉ែវ សាធី