ភ្នំពេញ ៖ បុរសម្នាក់ជាសន្តិសុខឯកជនដេកស្លាប់ ដែលគេស្គាល់ថាជាអ្នកយាមហាងនៅក្នុង សំលៀកបំពាក់ជជុះមកពីជប៉ុន មិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យ កាលវេលាម៉ោង៥ព្រឹកថ្ងៃទី២៣ខែវិច្ឆិកា ឆ្នាំ ២០២១ នៅចំណុចហាងមួយកន្លែងនៅក្នុងខាងលើ ស្ថិតនៅ. ផ្លូវលេខ៤០២ សង្កាត់ទំនប់ទឹក ខណ្ឌបឹកកេងកង រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ សៅ សុវណ្ណរិទ្ធ ភេទប្រុស អាយុ៥១ឆ្នាំ មានស្រុកកំណើតស្រុកគីរីវង់ ខេត្តតាកែវ ជនជាតិខ្មែរ មុខរបរជាសន្ដិសុខឯកជនអ្នកយាមហាង សំលៀកបំពាក់ជជុះមកពីជប៉ុន ។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ថាមុនកើតហេតុបានជនរងគ្រោះខាងលើបានមកដេកនៅមុខហាងខាងលើ យូរពេកដោយមិនឃើញងើបក៏ត្រូវមានសន្តិសុខដូចគ្នានោះបានដើរទៅដាស់តែមិនងើបសោះក៏បានដឹងថាបុរសរងគ្រោះបានស្លាប់បាត់ទៅហើយ ភ្លាមៗនោះសន្តិសុខដូចគ្នាបានរត់មកម្ចាស់ហាងសំលៀកបំពាក់ជជុះមកពីជប៉ុន ខាងលើថាជនរងគ្រោះខាងលើបានស្លាប់បាត់ទៅហើយក្រោយមកក៏បាននាំគ្នាទាក់ទងទៅសមត្ថកិច្ចមូលដ្នានឱ្យមកមើលនឹងសមត្ថកិច្ចជំនាញ់ក៏បានចុះមកធ្វើកោសល្យវិច័យផងដែល។
បន្ទាប់ពីសមត្ថកិច្ចជំនាញ់បានចុះមកធ្វើកោសល្យវិច័យអស់ពេលជាង២ម៉ោងរួចមក ក្រុមអ្នកសារព័ត៌មានបានទៅសួរនាំប៉ុន្តែខាងក្រុមមន្រ្តីជំនាញបានបង្ហើបប្រាប់ថាបុរសរងគ្រោះដែលបានស្លាប់ខាងលើនេះសង្ស័យដោយសារតែ(ខ្យល់គ ) ។បច្ចុប្បន្នសពត្រូវបានយកទៅបុណ្យតាមប្រពីណៃ៕
ដោយ៖ ជីណា