បុរសម្នាក់ផឹកស្រវឹងដើរ​វង្វេងផ្ទះ ត្រូវជនអនាមិកគប់បែកមុខឈាមហូរជោគខ្លួន

ចែករំលែក៖

ក្រុងប៉ោយប៉ែត៖ បុរសម្នាក់ស្រវឹងដល់កំរិត​ដើរវង្វេងផ្ទះត្រូវជនមិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូគប់នឹងវត្ថុរឹងបែកមុខហូរឈាមពេញផ្ទៃមុខរួច ជិះម៉ូតូគេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង៨នឹង៣៤នាទីយប់ថ្ងៃទី៧ ខែមេសាឆ្នាំ២០១៦នៅចំណុចភូមិសាមគ្គីមានជ័យសង្កាត់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

លោក អ៊ឹម សុភារៈ នាយប៉ុស្ដ៏រដ្ឋបាលប៉ោយប៉ែតបានប្រាប់ថា ជនរងគ្រោះឈ្មោះដា លីភេទប្រុសអាយុ២៨ឆ្នាំទើបមកពីខេត្តកណ្ដាលស្នាក់នៅផ្ទះបងប្អូនក្នុងភូមិកើតហេតុ។ ប្រភពបន្តថា មុនកើតហេតុជនរងគ្រោះ បានផឹកស៊ីជាមួយបងប្អូននៅក្នុងភូមិ ខាងលើ រហូតដល់ម៉ោង៨យប់ស្រវឹងរាងៗខ្លួន។ ជនរងគ្រោះក៏​បានជូនបងប្អូនទៅសម្រាក តែជនរងគ្រោះបានដើរបំរ៉ុងទៅដេកផ្ទះសំណាក់ស្រាប់តែវង្វេងផ្លូវមិនដឹងទៅណា ។ ​ពេលនោះមានម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាកជិះនិងយកវត្ថុរឹងគប់ជនរងគ្រោះចំលើផ្ទៃមុខបណ្ដាលឲ្យរងរបួសធ្ងន់ឈាមហូរពេញខ្លួនតែម្ដង។

ក្រោយពីកើតហេតុជនដៃដល់មិនស្គាល់អត្តសញ្ញាណបានជិះម៉ូតូគេចខ្លួនបាត់ ។ ប្រភពបញ្ជាក់ថា ភ្លាមៗនោះប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចជួយដឹកជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត៕

IMG-20160408-WA0116

IMG-20160408-WA0117

ដោយ៖ វណ្ណា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print