តុលាការសម្រេចឃុំខ្លួនបុរស ជនជាតិចិន៣នាក់ ករណីបង្ខាំង ជនជាតិថៃជិត ៩៩នាក់ ដើម្បីជំរិតទារប្រាក់ នៅខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ : ចៅក្រមសាលាដំបូងរាជធានី ភ្នំពេញបានសម្រេចឃុំខ្លួនបុរស ជនជាតិ ចិនបីនាក់ពាក់ព័ន្ធការបង្ខាំងជនជាតិថ ចំនួន ៩៩នាក់ ដើម្បីជម្រិតទារប្រាក់» នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា នេះ។ ការបង្ខាំងឃុំជម្រិតទារប្រាក់ បន្ទាប់ពីចាញ់បោកមេខ្យល់មកធ្វើការឱ្យ ក្រុមហ៊ុនលក់ ផលិតផល តាមអនឡាញ មួយ ស្ថិតក្នុងសង្កាត់ភ្នំពេញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

គួររំលឹកថា លោក​ឧត្តមសេនីយ៍​ឯក​ ឆាយ គឹមខឿន ​អ្នក​នាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​​ នៅ​រសៀល​ថ្ងៃ​ទី ២១​ ខែវិច្ឆិកា​ បានបញ្ជាក់ថា ជនជាតិ​ចិន​ចំនួន​ ៣នាក់​ នឹង​ត្រូវ​សមត្ថកិច្ច​កសាង​សំណុំរឿង​ បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បន្ទាប់ពី ពួកគេ​ត្រូវបាន​សមត្ថកិច្ច​រកឃើញ​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​បទល្មើស​ក្នុង​ចំណោម​ជនជាតិ​ចិន​ចំនួន​ ៧៧ នាក់។

លោក​ឧត្តមសេនីយ៍​ឯក​ ឆាយ គឹមខឿន បញ្ជាក់ទៀតថា ​កាលពី​ថ្ងៃ​ទី ១៨ ​វិច្ឆិកា ​ឆ្នាំ ២០២១ ​សមត្ថកិច្ច​ជំនាញ​ក្រសួង​មហាផ្ទៃ​បានធ្វើ​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ជនជាតិ​ចិន​មួយ​ក្រុម​ នៅ​ក្នុង​ផ្ទះ១​ ក្នុង​ខណ្ឌសែនសុខ​ រាជធានី​ភ្នំពេញ ហើយក្នុង​ប្រតិបត្តិការ​នោះ ​សមត្ថកិច្ច​បាន​រំដោះ​ជនជាតិ​ថៃ​បាន​សរុប ​៩៩ នាក់ ក៏ប៉ុន្តែ​ជនជាតិ​ថៃ​ទាំងនោះ​សុទ្ធតែ​ចូល​មក​ប្រទេស​កម្ពុជា ​ដើម្បី​បំពេញ​ការងារ​ដោយ​ខុស​ច្បាប់។ ហេតុ​ដូច្នេះ​​សមត្ថកិច្ច​ជំនាញ​បាន​ចាប់​ខ្លួនពួកគេប្រគល់ឲ្យផ្នែក​អន្តោប្រវេសន៍​កម្ពុជា។

សូមបញ្ជាក់ថា, អ្នកនៅស្រុកខ្មែរមានមេខ្យល់បបួលទៅធ្វើការនៅថៃ ឯនៅថៃមានមេខ្យល់បបួលមកធ្វើការនៅខ្មែរ ! ក្នុងរូបគឺកងនគរបាលខ្មែរចូលរំដោះជនជាតិថៃចំនួន ៩៩ នាក់ដែលគេយកមកធ្វើការនៅស្រុកខ្មែរដោយខុសច្បាប់ហើយឃុំឃាំងពួកគេនៅក្នុងអគារមួយកន្លែងក្នុងក្រុងភ្នំពេញ កាលពីថ្ងៃទី ១៨ វិច្ឆិកា ២០២១ – រូបថតកាសែតបាងកកប៉ុស្តិ ចេញផ្សាយថ្ងៃសុក្រ ទី ១៩ វិច្ឆិកា ២០២១។ នេះជាការបង្ហោះលើផេកផ្លូវការ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រមាណ៤ថ្ងៃមុននេះ។

បច្ចុប្បន្ន ជនត្រូវចោទទាំង៣នាក់ត្រូវបានសមត្ថកិច្ចនាំទៅឃុំខ្លួន ម.១ ជាបណ្តោះអាសន្ន៕

...

ដោយ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print