សេចក្ដីណែនាំបន្ថែម ស្តីពីការប្រឡងជ្រើសរើសគ្រូបង្រៀនបឋមសិក្សា១២+២ ជំនាន់ទី៣៩ និង១២+៤ ជំនាន់់ទី៣ និងគ្រូបង្រៀនមត្តេយ្យសិក្សា១២+២ ជំនាន់ទី៣៤ ឆ្នាំ២០២១

ចែករំលែក៖

ភ្នំពេញ ; នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងអប់រំយុវជននិងកីឡា បានចេញសេចក្ដីណែនាំបន្ថែម ស្ដីពីការប្រឡងជើសរើសគ្រូបងៀនបឋមសិក្សា១២+២ ជំនាន់ទី៣៩ និង១២+៤ ជំនាន់ទី៣ និងគ្រូបងៀនមត្តេយ្យសិក្សា១២+២ ជំនាន់ទី៣៤ ឆ្នាំ២០២១

យោង៖ សេចក្តីជូនដំណឹងលេខ៨០ អយក.សជណ ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ស្តីពីការប្រឡងជ្រើសរើសគូ បង្រៀនបឋមសិក្សា តាមប្រព័ន្ធបណ្តុះបណ្តាល១២+២ ជំនាន់ទី៣៩ និង១២+៤ ជំនាន់ទី៣ និងគូ បង្រៀន មត្តេយ្យសិក្សា១២+២ ជំនាន់ទី៣៤។

ដើម្បីធានាបាននូវគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបានសម្រាប់ការប្រឡង ជ្រើសរើសគ្រូបង្រៀនបឋមសិក្សាតាមប្រព័ន្ធបណ្តុះបណ្តាល១២+២ ជំនាន់ទី៣៩ និង១២+៤ ជំនាន់ទី៣ និងគូ បង្រៀនមត្តេយ្យសិក្សា១២+២ ជំនាន់ទី៣៤ សម្រាប់ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ សម័យប្រឡង៖ ២៩ វិច្ឆិកា ២០២១ ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការណែនាំដូចខាងក្រោម៖

១. មិនអនុញ្ញាតឱ្យបេក្ខជនប្រឡងទាំងអស់ Login ចូលប្រព័ន្ធប្រឡងដោយប្រើប្រាស់ប្រព័ន្ធពីក្រៅ ប្រទេសកម្ពុជា

២. ក្នុងករណី ដែលបេក្ខជនចូលប្រឡងសាក និងប្រឡងផ្លូវការនៅតែប្រើប្រាស់ប្រព័ន្ធពីក្រៅប្រទេស កម្ពុជា នឹងកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ និងទទួលខុសត្រូវចំពោះមុខច្បាប់។ ទទួលបានសេចក្ដីណែនាំនេះ សូម បេក្ខជនទាំងអស់ ជ្រាបជាព័ត៌មាន៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print