គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូទិសដៅបញ្ច្រាសទិសគ្នាស្លាប់ម្នាក់នៅនឹងកន្លែង

ចែករំលែក៖

ខេត្តតាកែវ : បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមភ្លាមៗខណៈធ្វើដំណើរតាមម៉ូតូចរាចរណ៍ជាមួយនឹងរថយន្តនៅក្នុងទិសដៅទៅគ្នា។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃចន្ទ៣រោចខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥​ ត្រូវនឹងថ្ងៃទី២២ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៨និង៤០នាទី ស្ថិតនៅចំណុចលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ​៧៧-៧៨ក្នុងភូមិស្មន់ព្រាមឃុំអង្គតាសោមស្រុកត្រាំកក់ ខេត្តតាកែវ ។
សមត្ថកិច្ចបានឲ្យដឹងថារថយន្តបង្កហេតុម៉ាកហុីយ៉ាន់ដាយពណ៌សពាក់ផ្លាកលេខ​ភ្នំពេញ3A.8798(អ្នកបើកបរគេចខ្លួនបាត់) ដែលបើកបរមកពីទិសខាងត្បូងលុះបើកបរមកដល់ចំណុចខាងលើក៏បានបុកគ្នាជាមួយម៉ូតូមួយគ្រឿងចំពីមុខពេញមួយទំហឹង ម៉ាកហុងដាC50ជ្រុងពណ៌ទឹកប៊ិចពាក់ផ្លាកលេខ​ តាកែវ1J.5565បើកបរដោយឈ្មោះអេន គ្រីភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រនៅភូមិត្រពាំងអំពិលឃុំគុសស្រុកត្រាំកក់ខេត្តតាកែវ(ស្លាប់នៅកន្លែងកើតហេតុ)​ ដែលបើកបរមកពីទិសខាងជើង។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថា ករណីនេះមូលហេតុបណ្តាលមកពីរថយន្តបើកបរជែងក្នុងស្ថានភាពគ្រោះថ្នាក់។
ភ្លេងសុទ្ធកម្លាំងជំនាញកំពុងចរាចរណ៍ជើងគោកនៃអធិកាដ្ឋានស្រុកត្រាំកក់កំពុងកសាងសំណុំរឿងទៅតាមនីតិវិធីនិងបានប្រគល់សាកសពជូនដល់សាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីប្រពៃណីនិងសាសនា  រីឯវត្ថុតាងរថយន្តខូចខាតស្រាលម៉ូតូខូចខាតធ្ងន់ហើយត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់៕

...

ដោយ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print