លេខាសេតវិមាន លោកស្រី Jen Psaki នៅថ្ងៃទី២២ខែវិច្ឆិកា(ពេលវេលាអាមេរិក) បានប្រកាសថា ប្រធានាធិបតីបៃឌិន មានគម្រោងបន្តឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីនៅឆ្នាំ២០២៤។
តាមការប្រកាសរបស់លោកស្រីPsaki ប្រធានាធិបតីអាមេរិក ចូបៃឌិន គឺជាប្រធានាធិបតីមានវ័យចំណាស់ជាងគេបំផុតក្នុងចំណោមប្រធានាធិបតី ហើយបើលោកជាប់ឆ្នោតនៅក្នុងការបោះឆ្នោតនាឆ្នាំ២០២៤ ពេលឡើងកាន់អំណាចលោកមានវ័យ ៨២ឆ្នាំហើយ។
កន្លងមកមានព័ត៌មានជាច្រើនបានលើកឡើងថា តើលោកបៃឌិន នឹងបន្តឈរឈ្មោះជាបេក្ខភាពដែរឬទេ ដោយសារតែលោកមានវ័យចាស់ ។ ចំណែកអនុប្រធានាធិបតី លោកស្រី Kamala Harris នឹងឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីវិញ ។
បច្ចុប្បន្នប្រធានាធិបតីបៃឌិនមានអាយុ៧៩ឆ្នាំ ជាប្រធានាធិបតីកាន់អំណាចមានអាយុច្រើនបំផុតនៅអាមេរិក។ គ្រូពេទ្យប្រចាំរបស់លោកបៃឌិនបានបញ្ជាក់ថា លោកបៃឌិនរក្សាទម្លាប់ហាត់ប្រាណ៥ថ្ងៃក្នុងមួយសប្តាហ៍ មិនជក់បារី ផឹកស្រា ទើបជួយឲ្យសុខភាពរបស់លោកល្អប្រសើរ ។ ប៉ុន្តែដោយសារតែវ័យចំណាស់លោកបៃឌិនក៏មានសុខភាពចុះខ្សោយផងដែរ។
កន្លងមកថ្មីៗនេះលោកបៃឌិនបានទៅពិនិត្យសុខភាពប្រចាំជាលើកដំបូងចាប់តាំងពីលោកឡើងកាន់អំណាចដឹកនាំអាមេរិក។ ក្នុងពេលនោះលោកបានផ្តេរសិទ្ធិប្រធានាធិបតីអាមេរិក ទៅឲ្យអនុប្រធានាធិបតី ហារីស កាន់តំណែងដឹកនាំអាមេរិក ក្នុងរយៈពេលជាង ១ម៉ោងដែលលោកត្រូវចាក់ថ្នាំសន្លប់ ៕ ដោយ៖សាធី
ប្រធានាធិបតីអាមេរិក Joe Biden ។ រូបភាព៖ CNN