វៀតណាម៖ ការចាក់វ៉ាក់សាំងឈរលំដាប់ទីពីរនៅតំបន់អាស៊ាន តែករណីឆ្លងបានកើនឡើងខ្ពស់

ចែករំលែក៖

ប្រទេសវៀតណាម៖ វៀតណាមបានបង្កើនល្បឿននៃការចាក់វ៉ាក់សាំងជូនពលរដ្ឋ ដោយនៅថ្ងៃទី២២ខែវិច្ឆិកាបានចាក់វ៉ាក់សាំងជូនពលរដ្ឋដល់ទៅជាង២លានដូសក្នុងមួយថ្ងៃ។ សរុបវ៉ាក់សាំងដែលបានចាក់នៅក្នុងប្រទេសវៀតណាម មានជាង១១០,៩ លានដូសហើយ ក្នុងនោះអ្នកចាក់មួយដូសមានជាង ៦៧,៣លាននាក់ និងចាក់គ្រប់ចំនួនពីរដូសមានជាង ៤៣,៥លាននាក់។

ប៉ុន្តែបើទោះបីមានការចាក់វ៉ាក់សាំងបានច្រើនហើយក្តី តែករណីឆ្លងបានកើនឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ គឺរហូតដល់ជាង ១,១ម៉ឺននាក់ ក្នុងរយៈពេល ២៤ម៉ោង។ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអង្គារនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ-១៩ ចំនួន១១,១៣២ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើមាន០៦ករណីជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់។
ក្នុងរបាយការណ៍ថ្ងៃចន្ទកន្លងមកនេះដែរ ក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មីដោយសារជំងឺកូវីដ-១៩ ចំនួន១៦៧នាក់បន្ថែមទៀតផងដែរ។
គិតត្រឹមយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះវៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១,១៤៣,៩៦៧នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៩១១,៣១០នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ២៤,១១៨នាក់៕ ដោយសាធី

...

រូបថត៖TTXVN-VNA.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print