ក្រៅពីចូលរួមទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ កម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៣ បានចុះជួយច្រូតស្រូវប្រជាពលរដ្ឋជួបការលំបាក នៅស្រុកអូរជ្រៅ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ÷ ថ្ងៃពុធ ៥រោច ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនិងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ វរសេនីយ៍ត្រី គង់ សារ៉ុម មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៣ បានដឹកនាំកម្លាំងអន្តរាគមន៍មួយផ្នែក ក្រៅពីកម្លាំងអន្តរាគមន៍ចូលរួមទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃក្នុងផែនការការពារ ការរីករាលដាលនៃជម្ងឺកូវីត១៩ ចុះជួយច្រូតស្រូវប្រជាពលរដ្ឋជួបការលំបាក ឈ្មោះ លី ម៉េងហេង ជាស្ត្រីមេម៉ាយ អាយុ៥៤ឆ្នាំ នៅភូមិស្នួលទ្រេត ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា ដោយយល់ឃើញពីភាពលំបាករបស់ប្រជាពលរដ្ឋ ស្ថិតនៅក្នុងកំឡុងពេលរដូវច្រូតកាត់ប្រមូលផលស្រូវ ក៏ដូចជាតាមការស្នើសុំពីសំណាក់អាជ្ញាធរមូលដ្ឋានក្នុងភូមិសាស្ត្រទទួលខុសត្រូវ កម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៣ កងពលតូចថ្មើរជើងលេខ៥១ ជានិច្ចកាលតែងតែ ចុះជួយសម្រួលដល់ទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន មិនថា រដូវច្រូតកាត់ គ្រោះទឹកជំនន់ ខ្យល់ព្យុះកន្ត្រាក់ ឬគ្រោះមហន្តរាយផ្សេងៗ ជាប្រចាំ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print