ស៊ុយអែតមាននាយករដ្ឋមន្ត្រីស្ត្រីដំបូងក្នុងប្រវត្តិសាស្ត្រ

ចែករំលែក៖

នៅថ្ងៃទី២៤ខែវិច្ឆិកា សភាស៊ុយអែតបានបោះឆ្នោតទទួលស្គាល់មេដឹកនាំគណបក្សសង្គមប្រជាធិបតេយ្យលោកស្រី Magdalena Andersson ធ្វើជានាយករដ្ឋមន្ត្រីស្រីដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រប្រទេសនេះ។ លោកស្រី Anderson ទទួលបានសំឡេងគាំទ្រ១១៧សំឡេង ប្រឆាំង ១៧៤សំឡេង និងអនុបវាទ៥៧សំឡេង។ តាមច្បាប់នៃការបោះឆ្នោតនៅសភាស៊ុយអែត បេក្ខភាពនាយករដ្ឋមន្ត្រីមិនចាំបាច់ត្រូវការសំឡេងភាគច្រើនគាំទ្រនោះឡើយ ឱ្យតែមិនមានអ្នកប្រឆាំងច្រើនលើសលប់ ។ ដូច្នេះលោកស្រី Andersson ឡើងកាន់តំណែងជំនួសលោក Stefan Lofven ដែលបានលាលែងចេញពីតំណែងក្រោយរយៈពេល៧ឆ្នាំកាន់អំណាច។ កាលពីថ្ងៃទី៤ ខែវិច្ឆិកា លោកស្រី Andersson អាយុ៥៤ឆ្នាំ ទទួលបានការបោះឆ្នោតគាំទ្រឱ្យធ្វើជាមេដឹកនាំគណបក្សសង្គមប្រជាធិបតេយ្យជំនួសលោក Lofven ។ ក្នុងពេលនោះ លោកស្រី Anderson ជាអតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ អ្នកជំនាញសេដ្ឋកិច្ច និងជាអតីតកីឡាការិនីហែលទឹក បានបញ្ជាក់ថា លោកស្រីទទួលយកតំណែងជាប្រធានគណបក្សសង្គមប្រជាធិបតេយ្យ ដើម្បីដឹកនាំប្រទេសជាតិឆ្ពោះទៅរកការរីកចំម្រើននិងការអភិវឌ្ឍ។ ប៉ុន្តែក្រោយការឡើងកាន់តំណែងភ្លាមៗនោះ លោកស្រី Andersson មិនទទួលបានការគាំទ្រទៅលើមូលនិធិដំណើរការរដ្ឋាភិបាល ដែលសភាបោះឆ្នោតអនុម័តនៅល្ងាចថ្ងៃទី២៤ខែវិច្ឆិកានេះដែរ ។ ទាំងនោះជាបញ្ហាប្រឈមមុខដំបូងបង្អស់របស់លោកស្រី ៕ ដោយសាធី
រូបថត៖TTXVN-VNA.
ប្រភព៖AP.


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print