ស្ថានទូតជប៉ុនប្រចាំកម្ពុជា<<សារជូនពរទៅកាន់មន្រ្តីវ័យក្មេងកម្ពុជា>>

ចែករំលែក៖

ភ្នំពេញ, នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានសំណេរលើផេកផ្លូវការ របស់ខ្លួនថា, ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាមានសេចក្តីសោមនស្សរីករាយក្នុងការណែនាំមន្រ្តីវ័យក្មេងកម្ពុជា ដែលទទួលបានអាហារូបករណ៍រដ្ឋាភិបាលជប៉ុន ក្នុងកម្មវិធីអ្នកដឹកនាំវ័យក្មេង សម្រាប់ឆ្នាំសិក្សា ២០២១។
ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា, វគ្គសិក្សានីមួយៗនៃកម្មវិធី គឺត្រូវបានរៀបចំឡើងសម្រាប់មន្ត្រីវ័យក្មេងផ្នែករដ្ឋបាលសាធារណៈ ដែលត្រូវបានរំពឹងថានឹងដើរតួនាទីយ៉ាងសកម្មក្នុង តំបន់អាស៊ី និងអឺរ៉ុបកណ្តាល ហើយក្លាយទៅជាអ្នកដឹកនាំនាពេលអនាគត។
ស្ថានទូតជប៉ុនសង្ឃឹមថានិសិ្សតដែលទទួលបានអាហារូបករណ៍រដ្ឋាភិបាលជប៉ុន នឹងរួមចំណែកដល់ការអភិវឌ្បបន្ថែមទៀតទៅលើទំនាក់ទំនងរវាងប្រទេសជប៉ុននិងកម្ពុជា។
ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា សូមជូនពរដល់និសិ្សតគ្រប់រូប ទទួលបានជោគជ័យនៅក្នុងការសិក្សា និងសូមរីករាយជាមួយការរស់នៅប្រទេសជប៉ុនផងដែរ៕


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print